មានរង្វាន់ម៉ូតូ១០គ្រឿងពីហាងពេជ្រដាណាទ្រី ថ្ងៃបើកឆាកភ្លាម មីងម្នាក់ឈ្នះបានម៉ូតូ១គ្រឿងទាំងព្រឹក
ស្ត្រីម្នាក់រស់នៅម្ដុំពោធិ៍ចិនតុង ទីក្រុងភ្នំពេញ បានឈ្នះរង្វាន់ម៉ូតូមួយគ្រឿងភ្លាមពីហាងលក់មាសពេជ្ររបស់អ្នកស្រីដាណាទ្រី សាខាព្រែកព្នៅ នាព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០២២ បន្ទាប់ពីទិញមាសពីហាងចំនួន ៥ជី។ អ្នកមីង និងកូនប្រុសបានរៀបរាប់ទាំងអារម្មណ៍រំភើបថា គាត់បានឃើញការផ្សព្វផ្សាយពីល្ងាចតាមទំព័រហ្វេសប៊ុកថា ទិញមាសមានឱកាសចាប់យករង្វាន់ ក៏បបួលកូនមកទាំងព្រឹកយកហេងតែម្ដង។ អ្នកមីងបន្តថា មុនមកកាន់ហាងមាសពេជ្រនេះ អ្នកមីងក៏បានបន់ស្រន់បារមីវត្តពោធិ៍ចិនតុង ព្រោះអ្នកមីងក៏បានធ្វើបុណ្យទានបម្រើចង្ហាន់ព្រះសង្ឃនៅវត្តនោះជាយូរមកហើយដែរ។ អ្នកមីងបានទិញចញ្ចៀនមាសមួយវង់តម្លៃ ១១៣៥ ដុល្លារ ហើយក៏បានឈ្នះវង្វាន់បានម៉ូតូ១គ្រឿង ក្នុងចំណោមម៉ូតូ ១០គ្រឿងដែលត្រូវរង្វាន់ក្នុងហឹបឆ្នោត។ ការចាប់យករង្វាន់នេះ …