~
ជាការពិតណាស់បុរសត្រកូល Lee ម្នាក់រស់នៅខេត្ត ស៊ីឈួន ប្រទេសចិន រៀងរាល់ពេលទំនេរគាត់តែងឡើងភ្នំ រកអុសសន្សំទុកប្រើប្រាស់រដូវរងារ។ ហើយថ្មីៗនេះលោកបានឡើងភ្នំរកអុសដូចសព្វមួយដង ក៏ប្រទះឃើញឈើ១គល់នៅក្រហែងថ្មមានរាង ដូចស្នាមមេអំបៅ គាត់ក៏គាស់យកវាមកផ្ទះ។
~
មកដល់ផ្ទះគាត់យកគល់ឈើនោះ ថាមកពុះជ្រៀកជាបំណែកតូចៗ ដើម្បីបង្កាត់ភ្លើង ក៏មានមិត្តភក្តិម្នាក់មកលេង ជាក់ស្ដែងគាត់ជាជាងឈើពេលសម្លឹងឃើញឈើនោះ ក៏ប្រាប់ថា កុំៗ!លោកកុំពុះជ្រៀកឲ្យសោះវាមានតម្លៃថ្លៃណាស់។
~
នេះគេហៅថា ដើម Thuja (ឈ្មោះវិទ្យាសាស្ត្រ Thuja Sutchue-nensis ) -មានតែនៅកូរ៉េខាងជើង ជប៉ុន អាមេរិកខាងជើង ហើយនៅចិនមានតែខេត្តស៊ីឈួននេះទេ មិត្តភក្តិរបស់លោកក៏បានផ្សាយព័ត៌មាននេះ
~
ភ្លាមៗនោះ មានឈ្មួញឈើជាច្រើនមកចរចារសុំទិញដោយឡែកតម្លៃចុងក្រោយ គឺ៦០,០០០ ដុល្លារ។ លោក Lee ស្មានមិនដល់ថាក្នុងមួយប៉ប្រិចភ្នែកលោកក្លាយជាអ្នកមានដូច្នេះសោះ។ ដើម Thuja នៅជប៉ុន គេហៅថា«វីតាមីនបរិយាកាស» ព្រោះវាត្រូវបានគ្រូពេទ្យបូរាណប្រើប្រាស់សំរាប់ជំនួយព្យាបាលជំងឺមហារីក។
~
ពិសេសស្លឹករបស់ឈើនេះ វាធ្វើឲ្យអារម្មណ៍មនុស្សធូរស្រាល ប្រព័ន្ថការងាររាងកាយរបស់អ្នកជំងឺមានការកែសម្រួលប្រសើរឡើង ទើបវាថ្លៃបែបនេះ។
រាជវង្សបូរាណចិននិយមប្រើវាធ្វើជាវត្ថុចម្លាក់ ឬកិនម៉ត់ជាម្សៅដើម្បីលាយទឹកងូតបំណងរក្សាសម្រស់៕
~
ប្រភព៖pressnews.today