រួចខ្លួនហើយ!!! មេធាវីស័្មគ្រចិត្តសម្តេចតេជោស្នើរសុំចៅក្រមពេលនេះ ចៅក្រមសម្រេចអោយជាប់ទោសក្រៅឃុំបណ្តោះអាសន្នព្រោះ…

នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២១ នេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងតារាម៉ូឌែល និងពិធីការិនីកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយតាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោដឹកនាំដោយ លោក គី តិច។

គួររំឭកថាកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការសម្រេចឃុំខ្លួន៤៩ម៉ោងជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ លួចមានស្ថានភាពទម្ងន់ទោស បន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយ លោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ កន្លងទៅ។

យ៉ាងណាមិញតារាស្រីខាងលើក៏បានសម្រេចដាក់ពាក្យប្តឹងត្រលប់ទៅ ឧកញ៉ា ហេង សៀ ពីប​​​ទ​​ប៉ុ​​​ន​​ប៉​​ង​​រំ​​លោ​​​ភ​​សេ​​​​​ព​​​​ស​​​​ន្ថ​​​​វៈ​​​​​នៅ​​​ក្នុ​​​ង​​​រ​​ថ​​​យ​​ន្ត​​ផ​​ង​​ដែ​​​រ ហើយករណីប៉ុ​​ន​​ប៉​​​ង​​​រំ​​​លោ​​​​ភ​​​សេ​​​ព​​​ស​​​ន្ថ​​​វៈ​​​​​នេះ ត្រូវបានកញ្ញា មាន ពេជ្ររីតា ឲ្យដឹងថា បានកើតឡើងកាលពីរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២១ ។

ហើយមកដល់ថ្ងៃនេះផងដែរ ចៅក្រមសម្រេចដោះលែងអោយមានសេរីភាពបណ្តោះអាសន្ន នោះក៏ដោយសារច្បាប់នៃព្រះរាជាចក្រកម្ពុជាចែងអោយនៅ​ក្នុង​ដំណាក់កាល​ឃាត់​ខ្លួន​នោះ​ប្រសិន​បើ​បទល្មើស មជ្ឈិម​គេ​ត្រូវ​ឃាត់​ខ្លួន​រយៈពេល ៤៨ ម៉ោង​តែ​បើ​បទឧក្រិដ្ឋ​ត្រូវ​ឃាត់​ខ្លួន​យ៉ាង​យូរ ៧២ ម៉ោង។

នៅក្នុង​ដំណាក់កាល​សាកសួរ​នៅ​នគរបាល​យុត្តិធម៌​នោះ​ប្រសិន​រក​មិន​​ឃើញ​មាន​បទល្មើស ឬ​មិន​មាន​ភ័ស្តុតាង​​នោះ​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​អាច​សម្រេច​ដោះលែង​ជនសង្ស័យ​នោះ​ឲ្យ​មាន​សេរីភាព​វិញ​បាន។ តែ​បើ​រកឃើញ​មាន​បទល្មើស ឬ មាន​ភ័ស្តុតាង​គ្រប់គ្រាន់​នោះ​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​សម្រេច៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔