ដោយខាងភាគីលោកឧកញ៉ា សុខចិត្តចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយកញ្ញា មាន ពេជ្ររីតា កន្លងមក។
ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញា មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួបបន្ទាប់មកគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិ.តមកចា.ក់ខ្ញុំបាទភ្លាមៗទេ។
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវី៕យ៉ាងណាមិញ សុំរងចាំការបកស្រាយពីភាគីម្ខាងទៀតសិន»៕