
ជាក់ស្តែងងាកមកគណនីរបស់កាកាវិញបានបង្ហោះសារចំៗបែបនេះថា៖«“ស៊ីនំឱ្យលុយ” និយាយត្រង់ពាក្យហ្នឹងធ្លាប់តែឮ ហើយឥឡូវក៏និយាយតាមគេដែរ ប៉ុន្តែដល់ពេលគិតទៅ ពាក្យហ្នឹងអាក្រក់ណាស់! ជាពិសេសពេលដែលគេយកមកនិយាយហើយនាំគ្នាសើចចំពោះរឿងដែលកើតឡើងប៉ុន្មានថ្ងៃនេះ!
សុំសួរវិញដូចឆោតថាប្រសិនបើរឿងនេះ គឺក្មេងស្រីមិនទាន់គ្រប់អាយុ ជាកុមារីក្រោមអាយុ 10ឆ្នាំចុះ! តើអ្នកដែលនិយាយពាក្យនេះជាការលេងសើចនៅនិយាយបានទេ? អ្នកខ្លះមានកូនជាកុមារី ត្រូវគេរំ.លោ.ភ ហើយដោយសារក្រក៏គេឲ្យលុយដើម្បីបិទមាត់
អ្នកខ្លះទៀតក្រកូនត្រូវគេរំ.លោ.ភហើយគ្មានបានអ្វីទាំងអស់ ហើយត្រូវគេគំរាមស.ម្លា.ប់ទៀតបើហ៊ាននិយាយ លុយអាចបិទមាត់មនុស្ស លុយអាចបើកមាត់មនុស្ស លុយអាចទិញមនុស្ស ឲ្យតែមានលុយធ្វើអ្វីបានទាំងអស់! “មកតាមពូ ពូឲ្យលុយទិញនំ!” “តោះទៅទិញនំជាមួយពូ!”
ជាពាក្យប៉ុន្មានម៉ាត់ដែលជានុយសម្រាប់អូសទាញយកកុមារីមួយចំនួនយកទៅរំ.លោ.ភ ទីបញ្ចប់អ្នកបានស៊ីនំគឺពូ! សុំលេងស្រែកយំពីថ្ងៃមុនយើងអាចស្ដាប់យល់អ្វីដែលគាត់និយាយ ទើបយើងឈឺចា.ប់ជំនួសគាត់! ចុះបើការស្រែ.កយំនោះគឺជាក្មេងស្រីមិនទាន់ចេះនិយាយ?
ចុះបើជាកូនស្រីយើងមានតែសំពត់ប្រឡាក់ទៅដោយឈា.មព្រហ្មចារី សួរអីក៏ឆ្លើយមិនកើត.. បានត្រឹមតែយំ.. មានតែសុបិនអាក្រក់អស់មួយជីវិត…? មិនថាអ្នកសិល្បៈ ឬ ក៏កុមារី ឲ្យតែមនុស្សស្រីជំហានដំបូងយើងត្រូវស្វែងរកយុត្តិធម៌ឲ្យដូចគ្នា!
សម្រាប់ខ្ញុំបើនិយាយធាតុពិត ទោះគេស្ម័គ្រចិត្តក៏យើងប្រុសនៅតែខុស គេមិនស្ម័គ្រចិត្តក៏នៅតែខុស! ស៊ីនំឲ្យលុយក៏ខុស ទោះជាស្រីស្នេហ៍ស្រីកំណាន់ក៏យើងជាប្រុសខុស! ព្រោះរឿងទាំងអស់វាផ្ដើមចេញពីយើងនឹងតណ្ហារបស់យើងមនុស្សប្រុសហ្នឹងហើយ…
បើយើងមិនទៅរកគេមុនក៏គេមិនបានស្គាល់យើង ហើយក៏គ្មានរឿងនេះកើតឡើង… មិនវា.យតម្លៃមនុស្សប្រុសទាំងអស់ទេ ខ្ញុំស្អប់ពាក្យថា- “មកពីស្រីចង់ដែរ…..” ចុះដល់ពេលក្មេងស្រីកុមារីមិនទាន់គ្រប់អាយុគ្នាចង់ដែរមែនអស់លោក? just my view, ok I’m done…..។រក្សាសិទ្ធិដោយ-កាកាអូស្ត្រាលី-ᴋᴀᴋᴀ ᴋʜ ᴀᴜꜱᴛʀᴀʟɪᴀ ©»
នេះជារឿងមួយនៅក្នុងសង្គមយើងហើយបើយើងក្រឡេកទៅមើលលើផ្លូវច្បាប់វិញយើងឃើញថា មិនត្រឹមត្រូវទេ ពោលគឺចង់បកស្រាយប្រាប់ថា ទោះបីជាភាគីខាងណាមួយព្រមយល់ស្របថានឹងធ្វើវាជាមួយអ្នក រហូតដល់កំពុងតែរូមដំណេកក៏ដោយក្តី តែបើសុិនជាភាគីខាងណាមួយមិនព្រម ហើយភាគីម្ខាងទៀតនៅតែបន្តនោះ ក៏អ្នកនៅតែខុសគឺអ្នកជាប់ទោសរំ.លោ.ភដ៏ដែរ ទោះបីជាប្តីប្រពន្ធក៏ដោយក៏នៅតែជាករណីរំ.លោ.ភដូចគ្នា បើសុិនគ្មានការយល់ព្រមពីភាគីទាំងសង់ខាងទេនោះ៕