តាមសម្តីរបស់ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា <កងជើងទេវរូបស្រី> នេះធ្វើពីលោហៈមានស្ពាន់ដែក និងលង្ហិនកសាងតាមរចនាបថក្រោយសម័យអង្គរ គឺក្រោយសតវត្សទី១៨មានទម្ងន់១,៦គីឡូក្រាមជាវត្ថុមានតម្លៃ ក្នុងប្រវត្តិសាស្ត្រ។
តាមការឲ្យដឹងពីមន្ត្រីនគរបាលម្នាក់បានប្រាប់ថា <កងជើងទេវរូបស្រី> នេះយកចេញពីផ្ទះដែលភ្លើងឆេះនេះស្ថិតនៅក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ កាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ឈ្មោះ នន់ សារ៉េត បានសែនព្រេនរស់នៅជាមួយប្រពន្ធឈ្មោះ អៀន សុខ ស្ត្រីមេម៉ាយកូន៣នាក់ ដែលជាអ្នកស្លា.ប់ តាំងពីឆ្នាំ ២០១៧ ដោយពួកគេទាំងពីរបានចាប់ដៃគ្នាប្រឹងរកស៊ីហើយ ក៏បានកូនប្រុសម្នាក់ទៀតអាយុ២ឆ្នាំ ស្លា.ប់ក្នុងព្រឹត្តិការណ៍នេះដែរ ជាមួយគ្នានេះបុរសជាប្តី ក្រោយមកក៏បានក្លាយជា គ្រូទស្សន៍ទាយ និងព្យាបាលជំងឺក្រោយជីកដីបាន<កងទេវរូប>នោះ។ តែក្រោយមកមានជម្រោះជាមួយប្រពន្ធជាខ្លាំង ព្រោះខ្លួនចង់យកកងជើងនោះទៅលក់ដោះបំណុលធនាគារមានរហូតដល់ទៅ ២ម៉ឺនដុល្លារ តែប្រពន្ធមិនព្រម។
តាមការបញ្ជាក់របស់ លោកក្រុមប្រឹក្សាឃុំ បានឲ្យដឹងថា យប់ថ្ងៃកើតហេតុ គឺថ្ងៃទី៩ ខែឧសភានោះក្រោយពេលអគ្គិភ័យស្ងប់បន្តិច លោកក៏បានឲ្យប្រជាការពារឈ្មោះ នន់ សារ៉េត ទៅ មណ្ឌលសុខភាព ព្រោះតែស្លុតនឹងហេតុការណ៍ខ្លាំងពេក។ ស្រាប់តែព្រឹកឡើងថ្ងៃទី ១០ ខែឧសភា គាត់ឃើញឈ្មោះ នន់ សារ៉េត មកដល់ផ្ទះកន្លែងកើតហេតុវិញ
ហើយមិនឃើញចាប់អារម្មណ៍នឹងសាកស.ពដែលស្លា.ប់រណូករណែលនោះទេ បែរជាដើររកវត្ថុបុរាណគឺ «កងជើងទេវរូប»ទៅវិញ។ មិនតែប៉ុណ្ណោះជនសង្ស័យបានយកវត្ថុបុរាណនោះ ចេញពីគំនរដែកឆេះនោះមកអង្គុយនៅក្រៅ តែត្រូវបានគាត់បញ្ជាឲ្យទៅទុកទីតាំងដើម ដើម្បីត្រៀមឲ្យក្រុមជំនាញចុះមកធ្វើកោសល្យវិច័យ ផ្ទុយទៅវិញបុរសជាប្តីបានយកកងជើងនោះទៅដាក់នៅរានទេវតាដែលឆេះអស់មុខផ្ទះទៅវិញ។
លើសពីនេះទៅទៀតលោកមេឃុំបានបន្ថែមលើនេះទៀតថា កងជើងនេះបើតាមដឹងរបស់គាត់ គឺបុរសនេះរកឃើញក្រោយពេលឡានដឹកដីដាក់ក្នុងស្រែ ដើម្បីធ្វើផ្ទះខណៈពេលកំពុងឆាយដីនោះក៏ឃើញកងជើងនេះ។ ក្រោយមកបុរសនោះបានយកទៅបង្ហាញលោកមេឃុំថា មានគេចង់ទិញតែបន្ទាប់មកក៏ប្រែជាឮថា លក់មិនដាច់ទៅវិញ ព្រោះជារបស់មិនសុទ្ធ។

ចុងក្រោយ លោកមេឃុំ បានសង្កត់ធ្ងន់ថា របស់បុរាណយកមកដាក់ផ្ទះអាចនាំរឿងក្តៅក្រហាយធ្វើឲ្យបែកបាក់នេះបើតាមជំនឿបុរាណ តែអ្វីដែលធ្វើឲ្យគាត់ហ៊ាននិយាយបែបនេះទៅទៀតនោះព្រោះ តាំងពីបានប្រពន្ធនៅទីនេះបុរសជាប្តីជាមនុស្សស្លូតបូត គោរពចាស់ទុំសុភាពរាបសារ មិនមែនជាមនុស្សកោងកាចចិត្តដាច់ ដល់ថ្នាក់ស.ម្លា.ប់ប្រពន្ធ កូនបែបនេះទេនេះប្រហែលអាចមកពី <កងជើងទេវរូប> នេះទេដឹង?ហើយមហាជនគិតថាជាកងជើងរបស់នាងកង្រី៕