បើតាមឃ្លីបវីដេអូមួយដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បានបង្ហាញឲ្យឃើញថា នារីស្រស់ស្អាតម្នាក់បាននិយាយបរិហារកេរ្តិ៍ខ្មាសខ្លួនឯងថា មានបុរសម្នាក់ប៉ងរំ.លោ.ភខ្លួនតាមរយៈការប្រើដៃហែកកន្សែង។
ប៉ុន្តែភ្លាមៗនោះ នាងបានរើបម្រាស់ និងបានស្រែកឆោឡោហៅបងប្អូនមកជួយ ពេលនោះបុរសម្នាក់នឹង បានរត់ទៅយកលុយពីកាបូបចំនួន៥០ដុល្លារមកលួងកុំឲ្យខ្លួនស្រែក។
នារីម្នាក់នេះបានរៀបរាប់ទៀតថា បុរសម្នាក់នោះ បានលួចចូលក្នុងបន្ទប់គេងរបស់ខ្លួនមានបំណងរំ.លោ.ភ។ ចំណែកឯភិនភាគគឺស្អាតប្រៀបដូចជាតារាសម្តែងអញ្ចឹង ឃើញដូច្នេះខ្លួនក៏មានបំណងយកកាំ.បិ.ត.ចា.ក់ដែរ តែមិនហ៊ាន ខ្លា.ចជននោះចា.ប់បានចា.ក់ស.ម្លា.ប់វិញ។
ក្រោយមកប្អូនស្រីក៏មកដល់ ហើយបានរត់ទៅហៅបងប្អូន ពេលនោះបុរសម្នាក់នេះ ក៏បានឡើងម៉ូតូគេចខ្លួនបាត់សល់តែនាងនៅខ្លួនននលគក។
ប្រភពបានបន្តថា ភ្លាមៗនោះនាងមានបំណងចង់ទៅប្តឹ.ងសមត្ថកិច្ច តែត្រូវបានម្តាយហាមឃាត់មិនឲ្យទៅប្តឹង ព្រោះខ្លាចបុរសរូបនេះគុំ និងត្រឡប់មកប្រើហិ.ង្សានៅថ្ងៃណាមួយវិញ។
ថ្វីត្បិតតែបែបនេះគេមិនដឹងថា នារីខាងលើនេះនិយាយរឿងពិតឬគ្រាន់តែជាការទាមទារការចាប់អារម្មណ៍ពីមហាជនយ៉ាងណានោះទេ ខណៈមានខ្លះទៀតបានចាត់ទុកថានាងមិនគួរយករឿងកេរខ្មាសមកបរិយាយបែបនេះនោះទេ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖