ដោយបានបកស្រាយ សុំទាមទារនៅយុត្តិធម៌ ព្រមទាំងទាមទារ យកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ ព្រមទាំងស្នើសុំឲ្យមានចំណាត់ការស្វែងរកភាពស្អាតស្នំជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារ និងស្វាមីខ្លួនរួមគំនិតគ្នាធ្វើបាបកាលពីពេលកន្លងមក។
សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅនេះ ព្រះតេជគុណឌួងឆាយ ត្រូវបានដកងារជាឧកញ៉ា ក្រោយពីវីដេអូដែលអតីតគ្រហស្ថរូបនេះ បានប្រើកាយវិការ និងបញ្ចេញអំពើហិង្សាលើអតីតភរិយាលោកស្រី ដេតម៉ាលីណា ដែលទទួលបានការរិះគន់គ្រប់មជ្ឍដ្ឋាន
ពិសេសពីសំណាក់អង្គភាពពាក់ព័ន្ធ តួយ៉ាងដូចជាក្រសួងកិច្ចការនារី ដែលបានចេញលិខិតថ្កោលទោសកាលពីពេលកន្លងទៅផងដែរ៕