~
មានការភ្ញាក់ផ្អើលជាខ្លាំងអ្នករស់នៅច្បារអំពៅដោយលោកតាម្នាក់មានវ័យរហូត៩៨ឆ្នាំ នាំហើយរស់នៅដោយសារការជួយលុយកាក់ ពីប្រជាពលរដ្ឋដាក់ទានជូន បែជា ស្លា ប់ដោយសារកើតជំងឺកូវីដ១៩ហើយប្រជាពលរដ្ធបានសម្ដែងនូវក្តីអាណិតអាសូរដល់លោកតា។
~
ហេតុការណ៍គួរឲ្យភ្ញា ក់ ផ្អើ ល នេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ក្នុងខ្ទមកម្សត់របស់លោកតា ស្ថិតលើសួនជាប់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា លោកតាដែលបានមរណភាពដោយជំងឺកូវីដ១៩នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក នៅ អាយុ៩៨ឆ្នាំ មុខរបរជាអ្នកសុំទាននៅផ្សារច្បារអំពៅ។
~
អ្នករស់នៅច្បារអំពៅបានសម្ដែងនូវក្តីអាណិតអាសូរដល់លោកតាម្នាក់មានវ័យរហូត៩៨ឆ្នាំហើយរស់នៅដោយសារការជួយលុយកាក់ពីប្រជាពលរដ្ឋដាក់ទានជូន បែជា ស្លា ប់ ដោយសារកើតជំងឺកូវីដ១៩។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១៦ ខែឧសភា ក្នុងខ្ទមកម្សត់របស់លោកតា ស្ថិតលើសួនជាប់គល់ស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
~
តាមសេចក្តីរាយការណ៍ពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថា លោកតាដែលបានមរណភាពដោយជំងឺកូវីដ១៩នេះ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុក នៅ អាយុ៩៨ឆ្នាំ មុខរបរជាអ្នកសុំទាននៅផ្សារច្បារអំពៅ។
តាមការរៀបរាប់ពីក្រុមគ្រួសារលោកតាបានប្រាប់ លោក ជូ ចាន់នី មុនពេលដែលលោកតាកើតជំងឺនោះ គឺបន្ទាប់ពីលោកតាត្រឡប់មកពីសុំទានគេ នៅក្បែរតំបន់ក្រហមក្បែរគល់ស្ពានព្រះមុនីវង្សចាស់ ដែលជាតំបន់ក្រហម។
~
នៅពេលដែលឃើញលោកតាមិនស្រួលខ្លួននោះ គឺកូនចៅព្រមទាំងលោកយាយជាប្រពន្ធ មិនចាប់អារម្មណ៍ទេ ព្រោះជាទម្លាប់របស់លោកតាដែលចូលចិត្តសម្រាកដោយមិនដែលចេះត្អូញត្អែឡើយ។ លុះដល់វេលាម៉ោង៨យប់ថ្ងៃទី១៦ ខែឧសភាទើបដឹងថាលោកតា ស្លា ប់ រហូតដល់រឹងខ្លួនទៅហើយ។
លោក ជូ ចាន់នី បញ្ជាក់ថា ក្នុងដំណាក់កាលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលជាសហគមន៍នោះ គឺនៅពេលដែលមានប្រជាពលរដ្ឋណាមរណភាព ត្រូវឲ្យគ្រូពេទ្យមកយកសំណាកពីសាកសពហើយនៅពេលដែលអាជ្ញាធររាយការណ៍ដល់គ្រូពេទ្យចុះទៅយកសំណាក គឺទើបដឹងថា លោកតាមានវីជ្ជមានកូវីដ១៩។
~
កូនចៅលោកតាបានប្រាប់ថា លោកតាបានឆ្លងពីអ្នកជំងឺកូវីដ១៩ដែលតែងតែអាណិតលោកតាហើយផ្តល់ជាថ វិ កា និងម្ហូបចំណី។ ហើយលោកតាក៏មិនដឹងថា អ្នកដែលដាក់ទានដល់លោកតាមានផ្ទុកជំងឺកូវីដ១៩នោះឡើយ។ ប្រជាពលរដ្ឋមានក្តីអាណិតអាសូរដល់លោកតាដែលរស់នៅដោយសារតែការដាក់ទានពីសប្បុរសជន។
បើតាមការបញ្ជាក់ពីលោក ជូ ចាន់នី គឺសពលោកតាត្រូវបានគ្រូពេទ្យដឹកយកទៅ បូ ជា តាមលក្ខណៈបច្ចេកទេស។
~
ចំណែកកូនចៅនិងភរិយាលោកតា ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងបន្តយកសំណាកកូនចៅ ព្រោះអាចឆ្លងជំងឺដ៏សាហាវនេះជាក់ជាពុំខាន៕ ប្រភព៖ កម្ពុជាថ្មី
~