ជីជី បង្ហោះរូបថតស្និទ្ធស្នាលផ្អែមល្ហែមជាមួយតារាប្រុសរូបសង្ហា Sunny ជារឿងមួយ ហើយអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ ពិធីការិនីរាងតូចច្រឡឹងរូបនេះ នៅសរសេរសាររៀបរាប់យ៉ាងវែង ជាមួយអត្ថន័យប្លែកៗខ្លាំងបំផុត ។
បើតាមអត្ថន័យសាររបស់ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ ហាក់កំពុងបង្ហើបពីរឿងស្នេហាប្រុសស្រី និងមនុស្សដែលចូលមកក្នុងជីវិតត្រឹមផ្ដល់បទពិសោធ ការឈឺចា.ប់ គ្មានរឿងអ្វីដែលស្ថិតថេររហូតនោះទេ ។
ជីជី បានត្អូញតត្អែរថា «រៀនកំដរខ្លួនឯង…គ្មានអ្វីស្ថិតនៅរហូតទេ…។ មនុស្សខ្លះចូលមកក្នុងជីវិតយើងដើម្បីគ្រាន់តែប្រាប់យើងថា អ្វីត្រូវ អ្វីខុស អ្វីរីករាយ អ្វីជាការឈឺចាប់…។
មនុស្សខ្លះបង្ហាញវត្តមាននៅក្នុងជីវិតយើងមួយរយៈ រួចក៏បាត់ទៅវិញ គេគ្រាន់តែមកដើម្បីប្រាប់យើងថា យើងត្រូវរៀនស្រឡាញ់ខ្លួនឯងបែបណា គេគ្រាន់ឱ្យយើងមានអារម្មណ៍កក់ក្ដៅមួយរយៈ រួចក៏បន្តឯកាដដែលដូចមុនទៀត។
មនុស្សខ្លះទៀតគ្រាន់តែស្គាល់យើងមួយរយៈក៏ធម្មតា យើងសំខាន់តែមួយរយៈសម្រាប់គេ ពេលគេត្រូវការ ក្រោយមកក៏ទុកយើងចោលម្នាក់ឯងដដែល។ គ្មាននរណាអាចកំដរយើងរហូតទេ… រៀនកំដរខ្លួនឯង Miss u. Sunny Sok» ៕
ប្រភព៖ប្រជាប្រិយ