~
មានកាភ្ញា ក់ ផ្អើ ល ជាខ្លាំងបន្ទាប់ពីពេលថតរឿងចប់បានមើលរឿងនោះឡើងវិញស្រាប់តែជួបរឿងមិនគួរអោយជឿរព្រឺសម្បុរណាស់។
បងប្អូនប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ ពីតារាសម្តែងស្រី និងជាពិធីការិនី ស្រស់សោភា រាងស្តើងតូចច្រឡឹង ដ៏មានប្រជាប្រិយភាព កញ្ញា ព្រះកាយច័ន្ទ។
~
ថ្មីៗនេះ កញ្ញា ព្រះកាយច័ន្ទ ក៏ទទួលបានតំណាងជាតួឯកស្រី នៅក្នុងរឿង «ពិសស្នេហ៍» ដែលនឹងកំពុងថតជាមួយនឹងតារាសម្ដែងជាច្រើនដួងផ្សេងទៀត។
តែអ្វីដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ កាលពីប៉ុន្មានម៉ោងមុននេះ តារាសម្ដែងស្រី ព្រះកាយច័ន្ទ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួន ដែលធ្វើឲ្យមានការភ្ញា ក់ ផ្អើ លខ្លាំង ដល់មហាជនតែម្តង។
~
បើផ្អែកទៅលើការបង្ហោះនោះ តួឯកស្រីក្នុងរឿង «ពិសស្នេហ៍» រូបនេះ បានបង្ហាញពីរូបភាពស្ដែងៗ ដែលនាងកំពុងតែសម្ដែងស្រាប់តែឃើញ អ្នកថែរក្សានៅក្នុងតំបន់នោះ ដែលធ្វើឲ្យនាងព្រឺសម្បុរខ្ញាក។
~
នាងបានសរសេររៀបរាប់ប្រាប់ថា៖ «គ្រប់ទីកន្លែងតែងតែមានអ្នកថែរក្សារបស់គេ តែយ៉ាងណាមិញ យើងក៏បានសុំសុខសប្បាយរួចហើយ លោកមិនប្រកែប្រកាន់ឡើយនៅទីនេះក៏ឮសូរបងៗអ្នកលក់ប្រាប់ថា ធ្លាប់មានអ្នកធ្វើ អ ត្ត ឃា ត នៅទីនេះដែរ»យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រព្រឺសម្បុរតែម្តង៕
~