~
បងប្អូនប្រីយមិត្តពិតជាបានជ្រាបរួចមកហើយថាឧកញ៉ាដួងឆាយបានសម្រេចចិត្តទៅបួសក្រោយពីមានរឿងជាច្រើនរួមទាំងរឿងប្រពន្ធកូនផងនោះដែលល្បីនៅតាបណ្ដាញសង្គមដូចដែលបងប្អូនប្រិយមិត្តបានជ្រាបពីមុនមកហើយតែនៅល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១នេះ ឧកញ៉ា ដួង ឆាយ បានសម្រេចចិត្ត លាចាកសិក្ខាបទ វិញហើយ
~
ក្រោយពីលោក បានសម្រេចសម្រេចចិត្តទៅបួស នៅវត្តមុនីប្រសិទ្ធីវង្ស ដែលមានទីតំាងស្ថិតនៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១កន្លងទៅ។
~
ដោយយោងតាមរយៈហ្វេសប៊ុកផេក Duong Chayឌួងឆាយបានឲ្យដឹងថាព្រះករុណាខ្ញុំបាទឌួងឆាយបានលាចាកសិក្ខាបទមកជាឃរាវាសវិញហើយទាំងក្តីអាឡោះអាល័យជាទីបំផុត។ សូមអរព្រះគុណ និងអរគុណចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកយាយ លោកតា ពូមីង ពុកម៉ែ បងប្អូនទាំងឡាយ ដែលតែងតែស្រលាញ់រាប់អាន និងគាំទ្រខ្ញុំព្រះករុណា ខ្ញុំបាទរហូតមក។សូមអរព្រះគុណ និងអរគុណ ចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គ លោកអាចារ្យ គណៈកម្មការ វត្តមុនីប្រសិទ្ធីវង្ស
~
ជាពិសេសខ្ញុំព្រះករុណាសូមថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចព្រះឧត្តមវង្សា កិតិ្តបណ្ឌិត មួង រ៉ា (លោកឪ) សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះទ័យសណ្តោសប្រោសប្រទានដល់ខ្ញុំព្រះករុណាបានស្នាក់អាស្រ័យក្នុងកំឡុងពេលសាងផ្នួស គុណបំណាច់ដ៏ធំធេងមួយនេះ
~
ខ្ញុំព្រះករុណានឹងចងចាំទុកក្នុងបេះដូងជារៀងរហូត។ជាចុងក្រោយ សូមប្រគេនពរ និងជូនពរបានរួចចាកផុតទុក្ខទាំងពួងគ្រប់ៗព្រះអង្គ គ្រប់ៗគ្នាប្រកបដោយសេចក្តីសុខជានិច្ចនិរន្តរ៍តរៀងទៅ។ សូមឱ្យពិភពលោកទាំងមូល ជាពិសេសប្រទេសកម្ពុជាបានរួចចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ ក្នុងពេលឆាប់នេះ៕
~