
ករណីប៉ុនប៉ងចា.ប់.រំ.លោ.ភ.សេ.ព.ស.ន្ថ.វៈគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យនេះ បានកើតឡើងនៅម៉ោង ៤ ទៀបភ្លឺ ក្នុងមន្ទីរពេទ្យ Phu Pha Man ស្ថិតនៅក្នុងខេត្ត Khon Kaen ភាគខាងជើងនៃប្រទេសថៃ។
យោងតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា តាមរយៈកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ ឃើញថា បុរសជាជនសង្ស័យ មានកម្ពស់ប្រហែលពី១,៧៥ ទៅ១,៨០ ម៉ែត្រ ស្លៀកខោកីឡាជើងខ្លី អត់ពាក់ស្បែកជើង និងបានដោះអាវយកមកគ្របមុខ ដើរចូលទៅក្នុងមន្ទីរពេទ្យ។ ពេលដើរចូលទៅដល់ក្នុងមន្ទីរពេទ្យ ជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់របស់គិលានុបដ្ឋាយិកាម្នាក់ និងបានធ្វើសកម្មភាពចា.ប់រំ.លោ.ភគិលានុបដ្ឋាយិកានោះទាំងកំ.រោលតែម្តង។
សារព័ត៌មានខាងលើបន្តថា ពេលជនសង្ស័យធ្វើសកម្មភាពចា.ប់រំ.លោ.ភនោះ គិលានុបដ្ឋាយិការងគ្រោះបានព្យាយាមស្រែ.កហៅឲ្យគេជួយ លុះពេលមានគិលានុបដ្ឋាយិកាផ្សេងទៀតរត់មកជួយ ជនសង្ស័យក៏បានរត់ចេញពីមន្ទីរពេទ្យភ្លាមៗ ទើបគិលានុបដ្ឋាយិការងគ្រោះ មិនមានការខូចខាតរាងកាយធ្ងន់ធ្ងរ។
ក្រោយកើតហេតុ កម្លាំងប៉ូលិសថៃ បានចុះអន្តរាគមន៍ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យ ស្គាល់ភិតភាគជនសង្ស័យ និងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ ឈានដល់ការចាប់ខ្លួន នាំមកផ្តន្ទាទោសតាមច្បាប់។
ករណីនេះ ទោះបីជាកើតឡើងនៅក្នុងប្រទេសថៃ ពិតមែន តែវាបទពិសោធន៍ជីវិតមួយ ដល់ក្រុមគិលានុបដ្ឋាយិកា ដែលប្រចាំការនៅក្នុងមន្ទីរពេទ្យនៅពេលយប់ ត្រូវមានការប្រុងប្រយ័ត្នជាពិសេសនៅកន្លែងស្ងាត់នេះតែម្តង៕