រូបថតថ្មីដែលស្រីស្រស់កំពុងមានប្រជាប្រិយភាព រចនា រ៉ាវាឌី ទើបនឹងបង្ហោះនោះ នាងបានពាក់អាវបញ្ចេញសម្រស់ដើមទ្រូងយ៉ាងសិចស៊ី ជាមួយនឹងរថយន្តទំនើបរបស់នាងយ៉ាងទាក់ទាញបំផុត តែក្រៅពីចាប់អារម្មណ៍ទៅលើភាពស៊ីវិល័យរបស់នាងហើយ រចនា រ៉ាវាឌី ភ្ជាប់ជាមួយសារយ៉ាងមានអត្ថន័យទៀតផង ។
ពិតណាស់ក្នុងនាមជាអ្នកសិល្បៈមួយរូប រចនា រ៉ាវាឌី មិនអាចស្លៀកពាក់ច្រំដែលៗបាននោះទេ នាងត្រូវតែមានស្ទីលថ្មី ប្លែកដើម្បីបង្ហាញដល់មហាជន តែយ៉ាងណាការតុបតែងខ្លួនរំលេចភាពសិចស៊ីលើកនេះ តារាសម្ដែងស្រីខាងលើក៏បានបញ្ជាក់ច្បាស់ដែរថា កុំវាយតម្លៃមនុស្សតែសម្រកក្រៅ ។
រចនា រ៉ាវាឌី រៀបរាប់ថា «យើងអាចប្ដូរស្តាយប្ដូរសម្លៀកបំពាក់ប្ដូរទៅតាមកាលៈទេសៈ កុំឱ្យមានភាពសាំដដែលៗ ប៉ុន្តែការស្រឡាញ់ភាពស្មោះត្រង់ និងទង្វើល្អមិនអាចផ្លាស់ប្ដូរបានទេ ត្រូវតែរក្សាភាពស្មោះត្រង់ និងចិត្តស្មោះជានិរន្តរ៍ កុំវា.យតម្លៃមនុស្សត្រឹមតែសម្បកក្រៅ និង ត្រឹមតែការស្លៀកពាក់» ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព៖ប្រជាប្រិយ