ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ តារាកំប្លែងរូបនេះ បានបង្ហោះសារមួយឃ្លា ធ្វើឲ្យអ្នកគាំទ្រ និងហ្វេនៗចូលមកខមិនព្រោងព្រាត ។ លោកពាក់មី បានបង្ហោះរូបភាព សំពះភរិយារបស់លោក ទៅធ្វើការ ទាំងទឹកមុខក្រៀមក្រំ និងដើរចេញមកអោនមុខ មើលទៅគួរអាណិតដល់ហើយ។
លោកបានបង្ហោះសារថា “លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជេីងដេីរទឹកភ្នែកហូ ទៅឆ្ងាយម្នាក់ឯងបែកពីគ្រួសារយូ មិនចង់ទៅទេ តែដេីម្បីការងារ ចង់ប្រម៉ូតអាជីវកម្មក្នុងផេកខ្ញុំអាចទាក់ទងបាន 0153****7″។
ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន យ៉ាងព្រោងព្រាត សុទ្ធតែជាពាក្យលេងសើច បែបនេះថា “ទ្រាំទៅបងពាក់មីធ្វើយ៉ាងម៉េចយើងជាប្តីល្អមិនចង់ចាកចេញពីប្រពន្ធតែត្រូវបំពេញការងារតែបើបានចេញហើយគឺមិនចង់ចូលវិញទេ។ ពិតជាកំរូល្អដល់ក្មេងជំនាន់ក្រោយមែន បរុសល្អចឹងសល់តិចណាស់”។