គួរបញ្ជាក់ថា ក្រោយឃើញសំណេររូបលោករួច មហាជនហាក់សម្តែងការអាណិតជាពន់ពេកខណៈនេះមហាជនគ្រាន់តែសង្ឃឹមថា បំណងរបស់លោក អាចសម្រេចទៅចុះ។ គួរបន្ងែមទៀតថា រូបលោក បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
ពុកសុំទោសណាកូនៗដែលពុកគ្មានសម្ថភាពមើលថែគ្រួសារឲ្យបានល្អ។ បង្កើតកូនៗមករងទុកដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង ២ ខែនេះមិនបានជួប និងគ្មានសមត្ថភាពក្នុងការជួបឱបថើបកូនៗ។ ពុកសង្ឃឹមថានឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមកមិនមែនគេចង់មកកើតជាមួយយើងនោះទេ។
ដូច្នេះសូមអោយមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសុំអង្វរ អ្នកដែលពិបាក ហើយរងគ្រោះបំផុតគឺកូនៗ។ អាណិតជាងគេគឺកូនប្រុសច្បងគ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើបជាង ១ខួបមិនទាន់ដឹងអីហើយគ្រួសារត្រូវជួបរឿងបែបនេះ។
ជីវិតខ្ញុំបានជួបព្យុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែឮដល់ អនិច្ចាខ្លួនឯង#សុំទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់៕
សូមទស្សនារូបភាពខាងក្រោម ៖
