តែយ៉ាងណា វីដេអូសារសំឡេងដែលបានបែ.កធ្លា.យ នៅលើបណ្តាញសង្គម Youtube ដែលត្រូវបានគេបង្កើតឡើង គឺស្រពពេលដែលលោក ឌួង ឆាយ បានសឹកពីព្រះសង្ឃវិញនៅពេលនេះត្រូវបានលុបចេញវិញហើយ ប្រហែលដោយសារខ្លាចអ្នកនាង ដេត ម៉ាលីណា ប្តឹង។
ពិតណាស់ តាមរយៈការបញ្ចេញសារឆាតមួយអ្នកនាង ដេត ម៉ាលីណាបានបញ្ជាក់ថា សារសំឡេងនោះ គឺពិតណាស់រវាងរូបនាង និងបុរសម្នាក់ឈ្មោះ វ៉ាន់ (ដែលនាងហៅថាជាបងប្រុស)។
ចំណែកការលើកយករឿងអតីតឪពុកក្មេក ឌួង ងៀប មកនិយាយទាក់ទងពីផែនការធ្វើបាបកូនប្រុសជាលោកឧកញ្ញា ឌួង ឆាយ គឺអ្នកនាងគ្មានបំណងអាក្រក់ដើម្បីបំ.ផ្លាញកិត្តិយសអតីតឪពុកក្មេកទេដោយសារអ្នកនាង បានបញ្ជាក់ថារឿងហ្នឹងគឺមិនដឹងច្បាស់ទេដោយគ្រាន់តែលឺតៗគ្នាពីគេប្រាប់ប៉ុណ្ណោះ។
តាមរយៈសារឆាតឆ្លើយតបជាមួយ គណនីមួយ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានសរសេរ រៀបរាប់ពីភាពស្អាតស្ងំរបស់ខ្លួន និងគំ.រា.មប្តឹងអ្នកលាបពណ៌ចំពោះរឿងនេះ ដែលមានខ្លឹមសារទាំងស្រុងថា៖
«ខ្ញុំនឹងប្តឹងរកយុត្តិធម៌សម្រាប់ការលាបពណ៌ខ្ញុំ ជាមួយនិងប៉ាមិនឲ្យគេចោទទេ ហើយសម្រាប់សំឡេងខ្ញុំជាមួយបងវ៉ាន់ គឺខ្ញុំនឹងប្តឹងហើយបកស្រាយថារឿងប៉ា និងខ្ញុំ និយាយពីប៉ា គឺខ្ញុំដឹងអត់ច្បាស់ទេគ្រាន់តែឮតៗគ្នាពីគេ ប្រាប់ទេ មិនមែនការពិតច្បាស់លាស់ អុីចឹងខ្ញុំសង្ឃឹមថា ខ្ញុំមិនដែលមានបំណងនិយាយអាក្រក់ និងបំផ្លាញប៉ាទេ មានតែការអាណិតគេលាបពណ៌ប៉ា»៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ប្រភព៖lidapost