ព្រះអើយអីក៏សា ហា វម្លេះ!!លួ ចដែកអេតចាយត ម្លៃ៥០.០០០ដុ ល្លារ​ទៅលក់​ ត្រូវម្ចាស់រាយការណ៍ទៅសមត្ថកិច្ចចា ប់វា យ ខ្នោះ….

~

រាជធានីភ្នំពេញ: ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ បានសហការជាមួយកម្លាំងសមត្ថកិច្ច​នគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់​ ពាក់ព័ន្ធ​ករណី លួ ច (ដែកអេតចាយតម្លៃ ៥០.០០០ ដុល្លារអាមេរិក) កាលពី ត្រង់ចំណុចឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

~

យោងតាមសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ អា ជី វ ករ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

~

ដោយឡែកជ ន ស ង្ស័ យ ឃាត់ខ្លួនមាន ឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។
សម្ភារបា ត់ ប ង់៖ ដែកអេតចាយចំនួន២៨តោន សរុប ជា ទឹ ក ប្រា ក់ ចំ នួ ន ៥០.០០០ ដុ ល្លា រ (ប្រាំ ម៉ឺ ន ដុ ល្លា រអាមេរិក) ។

~

សមត្ថកិច្ចបានឲ្យដឹងថា​ ៖ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី ជនរងគ្រោះឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ បានឱ្យជនសង្ស័យឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-6955 ផលិតឆ្នាំ២០០៦ សណ្តោងរ៉ឺម៉កពាក់ស្លាកលេខភ្នំពេញ4A-7550 ដឹកដែកអេតចាយចំនួន២៨តោន ស​ រុប ជា ទឹ ក ប្រា ក់ចំនួន ៥០.០០០ ដុ ល្លា រ (ប្រាំ ម៉ឺ ន ដុ ល្លារអាមេរិក) ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅខេត្តប៉ៃលិន ។

~

រហូតដល់វេលាម៉ោង០៧និង០០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១ ជនរងគ្រោះបានទូរស័ព្ទទៅសួរជនសង្ស័យ ក៏ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន រួចជនរងគ្រោះក៏បានឆែកមើលជីភីអេស ដែលបំពាក់ជាប់នៅរថយន្តខាងលើ បង្ហាញទីតាំងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រយៈពេល០១ម៉ោងក្រោយមកជនរងគ្រោះបានឆែកមើលជីភីអេសម្តងទៀត ឃើញនៅកន្លែងដដែល ។

~

លុះដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យបានទូរស័ព្ទប្រាប់ទៅឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ថា មានគេដាក់ថ្នាំយកអីវ៉ាន់អស់ហើយ រួចឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា បានប្រាប់ ជ នរ ង គ្រោះ ឱ្យបានដឹងរឿងខាងលើ ទើបជនរងគ្រោះដឹងថា ជីភីអេស ដែលដាក់ជាប់នឹងរថយន្តត្រូវបានជ ន ស ង្ស័ យផ្តាច់ចោល ហើយជនរងគ្រោះក៏បានទូរស័ព្ទសួរបញ្ជាក់ទីតាំងជនសង្ស័យឱ្យបានច្បាស់ រួចជនសង្ស័យក៏បានប្រាប់ថា រូបគេ (ជនសង្ស័យ) កំពុងនៅលើផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

~

បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកជើងព្រៃខេត្តកំពង់ចាមជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យហើយរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ ។
​បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ ក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម​ នាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធី ដោយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំពោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ​ ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔