លោកបានចេញមុខបកស្រាយជាសាធារណៈ និងជាលើកចុងក្រោយបំផុត អំពីរឿងរ៉ាវដែលបានកើតឡើងកន្លងមក ដើម្បីកុំអោយបងប្អូននៅតែងឿងឆ្ងល់ និងបានបញ្ចក់គ្រប់រឿងដែលកន្លងមកដល់ពេលនេះ។
ក្នុងនោះផងដែលលោកនិយាយរៀបរាប់ថា លោកពិតជាពិបាកចិត្តជាខ្លាំងណាស់នូវរឿងកន្លងរហូតដល់ពេលនេះដែលលោកមិនអាចទប់ស្កាត់បាន បណ្តាលអោយវាក្លាយជារឿងធំរហូតដល់ពិបាកដោះស្រាយបែបនេះ។
ហើយសម្រាប់រឿងគ្រប់យ៉ាងឧកញ្ញា ឌួង ឆាយ បានបញ្ជាក់ថាលោកដឹងណាស់ ហើយគ្មាននណាដឹងច្រើនជាងគាត់ទេ តែខ្លួនគាត់ផ្ទាល់ពិបាកទប់ចិត្តដែលប្រពន្ធមិនអោយជួបកូនដូចជាគម្រាមបង្ហោះវីដេអូដែលលោកបានវា.យប្រពន្ធរបស់លោក
ក្នុងរឿងមួយនេះឧកញ្ញា ឌួង ឆាយ ក៏បកស្រាយថារឿងគ្រប់យ៉ាងលោកបានដឹងហើយថាវាជាការរៀបចំរបស់គេមែន តែការទ្រាំវាមានកំណត់គ្មាននណាល្អគ្រប់យ៉ាងទេ រឿងគ្រប់យ៉ាងវាមានហេតុមានផលទើបអាចកើតឡើងបាន។
ហើយនេះលោកបានរៀបរាប់ថាមាននណាដូចគាត់ទេប្រពន្ធផង ឪពុកបង្កើតផង ធ្វើរឿងបែបនេះដាក់ តែឧកញ្ញា ឌួង ឆាយក៏នៅតែបញ្ជាក់ដដែលៗថាលោកសូមអហោសិកម្មរឿងគ្រប់យ៉ាង ហើយឧកញ្ញា ឌួង ឆាយ សូមអោយអតីតប្រពន្ធ និងប៉ាបញ្ឃប់រឿងគ្រប់យ៉ាងត្រឹមនេះទៅចុះ ឧកញ្ញា ឌួង ឆាយ បានបន្តថាចង់បានអីក៏យកចុះព្រោះពេលនេះលោកបាត់បងអ្វីគ្រប់យ៉ាងហើយ សល់ត្រឹមដង្ហើមដកចេញចូលសម្រាប់ចិញ្ចឹមជិវិតតែប៉ុន្នោះ៕
សូមទស្សនារូបភាព និងវិដេអូខាងក្រោមនេះ៖
