នៅខណៈពេល ដែលគេបានឡើងទៅតាមចាប់មាន់ នៅលើធ្នឹមសំយ៉ាបផ្ទះ ស្រាប់តែទៅកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់ បណ្តាលឲ្យឆក់ស្លា.ប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។
បើយោងតាមការបញ្ចាក់ ពីខាងសមត្ថកិច្ចបាន ឱ្យដឹងថាករណីនេះដែរបានកើតឡើង ចំពោះក្មេងប្រុស ឈ្មោះ អួន វណ្ណដារ៉ា អាយុ ១៧ឆ្នាំ ជាសិស្សសាលា អនុវិទ្យាល័យ ព្រែកព្នៅ ថ្នាក់ទី ៨(A)រស់នៅកន្លែងកើតហេតុខាងលើ ។
បើតាមសម្ដីរៀបរាប់របស់ឪពុកបានប្រាប់ឲ្យដឹងថា គាត់បានប្រើឲ្យកូនរបស់គាត់ចាប់មាន់ដើម្បីទុកធ្វើម្ហូបសែននៅថ្ងៃស្អែក ទំនងកូនគាត់ពេលដែលឡើងទៅកាន់ប៉ះចំខ្សែភ្លើង ដែលដាច់រលាត់បណ្តាលឲ្យឆ.ក់.ទា.ល់.តែ.អ.ស់ឈា.ម ទើបបានធ្លា.ក់មកដី។
ឪពុករបស់កុមារារ.ង.គ្រោះ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា កូនរបស់គាត់ឡើងទៅប៉ះចំខ្សែភ្លើង ដែលគាត់តដាក់អំពូលបំភ្លឺ នៅសំយាបមុខផ្ទះ ទើបបណ្តាលឱ្យជួបប្រទះ នឹងហេតុការណ៏បែបនេះ ៕
សូនទស្សនារូបភាពខាងក្រោម៖
