បច្ចុប្បន្ននេះនាងបាននឹងកំពុងតែកសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតា នៅក្នុងការងារសិល្បៈ បានចេញមុខមកទម្លាយរឿងរ៉ាវជីវិតពិតរបស់នាង តាមរយៈវីដេអូឃ្លីបមួយដោយនាងបានបង្ហាញពីបញ្ហាផ្ទាល់ខ្លួនក្នុងក្រុមគ្រួសាររបស់នាង ប្រាប់ដល់មហាជនដែលជាអ្នកនិយមគាំទ្រនាងនៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖
«ទោះបីជាខ្ញុំមានអាយុតិចមែន ប៉ុន្តែខ្ញុំមានសម្ពា.ធជាច្រើនដែលមិនហ៊ានចែករំលែកប៉ាម៉ាក់ខ្ញុំគាត់បានលែងលះគ្នា ខ្ញុំបាត់បង់ភាពកក់ក្តៅពេលខ្លះខ្ញុំក៏តានតឹងខ្ញុំមិនចង់ឲ្យរឿងនឹងកើតឡើងទេ តែវាបានកើតឡើងហើយខ្ញុំក៏ញញឹមរឹងមាំទទួលយកវា
ខ្ញុំរៀនផងខ្ញុំធ្វើការផងប៉ុន្តែខ្ញុំនៅតែលើកទឹកចិត្តខ្លួនខ្ញុំឲ្យមានស្នាមញញឹមចេះតស៊ូជម្នះគ្រប់បញ្ហា ដែលនៅនឹងមុខខ្ញុំ ។នៅថ្ងៃដែលប៉ា ម៉ាក់ខ្ញុំលែងលះគ្នា ពាក្យមួយម៉ាត់ ដែលខ្ញុំចាំមិនភ្លេច ដែលប៉ាបានប្រាប់ខ្ញុំថា ត្រូវមើលថែរក្សាប្អូនផង» ៕
សូមទស្សនាវីដេអូរបស់កុមារីជី ឈីងលី ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោមទាំងអស់គ្នា៖
ប្រភព៖khmerload