តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូ ឆ្លងកាត់ទីនោះ ស្រាប់តែឭសំលេងបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ បានស្រែកហៅពីក្នុងលូ និងលើដៃខ្វៃៗឲ្យជួយ ។
ស្របពេលនោះដែរ ពួកគាត់ក៏បានឈប់ម៉ូតូរកមើលក្នុងលូ ស្រាប់តែឃើញបុរសម្នាក់នោះ សម្ងំនៅក្នុងលូ មិនដឹងតាំងពីពេលណានោះទេ បន្ទាប់ពីឃើញហេតុការណ៍នេះហើយ បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាគាស់គំរបលូ ដើម្បីបើកឲ្យបុរសរូបនោះចេញមកក្រៅ។
បន្ទាប់ពីបានចេញពីក្នុងលូចេញមកក្រៅហើយ បុរសរូបនោះ ហាក់បីដូចនិយាយ វង្វេងវង្វាន់ថា រូបគេបានចូលទៅក្នុងលូ អស់រយៈពេល១០ថ្ងៃមកហើយរាល់ថ្ងៃហូបទឹកលូធ្វើជាអាហារ។
ក្រោយពេលកើតហេតុ បុរសរូបនោះ ត្រូវបានខាងមន្ទីរសង្គមកិច្ចបានមកទទួលយកទៅស្នាក់នៅមួយយប់សិន ។ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នាឆ្ងល់ថា មិនដឹងជាបុរសរូបនេះ ចូលតាមប្រហោងលូពីណាមកទេ
ព្រោះក្បាលរ៉ឺហ្គែលូតូចមិនអាចចូលចុះទេ តែយ៉ាងណាមិញបុរសរូបនោះបានចេញពីទីកន្លែងនោះរួចរាល់នឹងមានសុវត្ថិភាពជាស្ងាពរ៕
សូមទស្សនារូបភាពនៅខាងក្រោម៖
