យ៉ាងណាមិញដូចជាបុរសជនជាតិវៀតណាមម្នាក់នេះ អះអាងថាខ្លួន បានវះកាត់កែសម្ផស្សជាច្រើនលើក រហូតទទួលបានមុខមាត់ថ្មីមើលសឹងមិនចង់ស្គាល់ បន្ទាប់ពីបរាជ័យរកការងារមិនបានធ្វើនាពេលកន្លងមក ថែមទាំងគ្មានស្រីណាមើលមុខទៀត។
បើតាមប្រភព័ត៌មានបានឲ្យដឹងថា លោក Đỗ Quyền ជាអ្នកលេង TikTok មួយរូបដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមចិនមួយនេះ បន្ទាប់ពីលោកបានលាតត្រដាងរូបថតកាលមិនទាន់វះកាត់កែសម្ផស្ស
និងក្រោយពេលវះកាត់កែសម្ផស្សចំនួន ៩ដង ត្រង់កន្លែងសំខាន់ៗដែលរួមមានដូចជា លើកខ្ទង់ច្រមុះ ចា.ក់ចង្កា បបូរមាត់ វះកាត់ត្របកភ្នែកពីរជាន់ និងកន្លែងមួយចំនួនទៀត ដោយចំណាយអស់ប្រាក់ប្រមាណ ៤០០លានដុង ឬប្រមាណ ១៧,៤០០ដុល្លារអាមេរិក។
បុរសវ័យ ២៦ឆ្នាំ ដែលបច្ចុប្បន្នធ្វើការជាអ្នកកែសម្ផស្សនៅក្នុងទីក្រុងសៃហ្គនរូបនេះ បង្ហើបថាមូលហេតុដែលជំរុញទឹកចិត្ដលោកឲ្យហ៊ានចំណាយប្រាក់យ៉ាងច្រើនបែបនេះ ដោយសារមុខមាត់មិនអំណោយផលពីធម្មជាតិ ជាហេតុពិបាករកការងារធ្វើ
ជាពិសេសលោកធ្លាប់ត្រូវបានគេចំអកចំអន់ថាមុខមាត់មិនស្អាត មិនទាក់ទាញ អំឡុងពេលទៅសម្ភាសន៍ការងារ។ ដូច្នេះលោកក៏សម្រេចចិត្ដសន្សំលុយដោយខ្លួនឯង ពីព្រោះថាក្រុមគ្រួសារក៏មិនមានជីវភាពធូរធាអីនោះដែរ។
លោកបន្ថែមថា កាលពីមកដល់ផ្ទះលើកដំបូង បន្ទាប់ពីវះកាត់កែសម្ផស្សរួច ម្ដាយឪពុករបស់លោកមើលលោកមិនស្គាល់ឡើយ ព្រោះតែប្លែកខ្លាំង ហាក់ដូចជាមនុស្សពីរនាក់ផ្សេងគ្នាអីចឹង។
លោកក៏គិតថាប្រសិនបើមាននរណាម្នាក់មិនមែនជាខ្លួនលោកផ្ទាល់ យករូបថតមុនពេល និងក្រោយពេលវះកាត់កែសម្ផស្សទៅបង្ហោះនោះ ប្រហែលគ្មាននរណាម្នាក់ជឿថា ម្ចាស់រូបជាមនុស្សតែមួយទេ៕
ទស្សនារូបភាព និងវីដេអូខាងក្រោម៖

@fb_quyen_do #howichange ai rồi cũng khác cam ơn ai đó đã bỏ rơi tôi để tôi tìm lại chính mình 😇 #Thaydoi #daythithanhcong
@fb_quyen_do #howichange cám ơn ai đó bỏ rơi tôi để tôi tìm lại dc chính mình #lộtxác #Thaydoi
ប្រភព៖ ខ្មែរឡូត