ប្រភពបានឲ្យដឹងថា មានចំនួនអ្នកចុច Follow តាមដាននៅលើគណនី Instagram របស់នាង រហូតដល់ទៅជាង ៤៤៤,០០០នាក់ឯណោះ។ គិលានុបដ្ឋាយិកា Carina Linn វ័យ២៣ឆ្នាំរូបនេះ ចូលចិត្តបង្ហោះរូបភាពស្លៀកពាក់ ក្នុងឈុតឯកសណ្ឋានពេទ្យ ឈុតស្លៀកប៊ីគីនី និងឈុតស៊ិចស៊ីជាច្រើនផ្សេងទៀត នៅគ្រប់ទីកន្លែង។
ក្នុងនោះមានរូបថតមួយសន្លឹកទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម ដែលគិលានុបដ្ឋាយិកាស្រីរូបស្អាតញញឹមស្រស់នេះ បានថតរូបក្នុងឈុតស្លៀកប៊ីគីនី ជាមួយនឹងខោខូវប៊យជើងខ្លីដើរឡើងភ្នំ។
គួរឲ្យដឹងដែរថា រូបភាពជាច្រើនសន្លឹក Linn បានយកឈ្នះចិត្ត អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនឲ្យកោតសរសើរលើរូបសម្រស់ និងការតុបតែងខ្លួនដ៏ស្រស់ស្អាតរបស់នាង។ ប៉ុន្តែទោះបីជាយ៉ាងក្តីក៏មានអ្នកមួយចំនួនទៀត បានធ្វើការរិះ គន់ស្តីបន្ទោសទៅលើគិលានុបដ្ឋាយិកាស្រីរូបនេះ ដែលហ៊ានស្លៀកឈុតស៊ិចស៊ីជ្រុលពិបាកភ្នែកមើលផងដែរ។
គិលានុបដ្ឋាយិកាស្រីរូបនេះបានឲ្យដឹងថា នាងដឹងច្បាស់ខ្លួនឯងពីតួនាទីជាគិលានុបដ្ឋាយិកាម្នាក់ដែលធ្វើការផ្លាស់វេនគ្នានៅឯមន្ទីរពេទ្យ។ សម្រាប់ការថតរូបបែបស៊ិចស៊ីរបស់នាង គឺដើម្បីឲ្យខ្លួនឯងរីករាយ និងបំបាត់ទុក្ខ ដោយសារតែនាងមាន សម្ពាធពីការងារ និងជីវិតរស់នៅច្រើនតែប៉ុណ្ណោះ។
ក្នុងនោះនាងបាននិយាយថា«ខ្ញុំមិនមែនជាតារាម៉ូដែល ឬជាងថតរូបអីទេ ហើយកាលដែលខ្ញុំថតរូបទាំងអស់នេះឡើង ក៏មិនមែនចង់ល្បីអីដែរ។ ពោលគឺខ្ញុំធ្វើរឿងអ្វីដែលខ្លួនខ្ញុំគិតថា វាធ្វើឲ្យអារម្មណ៍របស់ខ្ញុំសប្បាយចិត្ត ហើយខ្ញុំក៏មិនគិតថា ខ្លួនឯងជាមនុស្សពិសេសអស្ចារ្យអីដែរ»៕
ទស្សនាកម្រងរូបភាពខាងក្រោម៖
