~
ប្រិយមិត្តបងប្អូនជាច្រើនបានដឹងហើយថាមានផុសនូវវិដេអូដែលកម្មកររត់ចេញពីរោងចក្រវីដេអូ ដែលល្បីថាកម្មការរោងចក្រនេះនាំគ្នារត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នោះមិនមែនជាកាពិតទេ វាជាវីដេអូនោះបញ្ចូលសំឡេងទេ។
~
ខេត្តស្វាយរៀង: ប្រកាសថា វីដេអូឃ្លីបករណី កេីតឡេីងនៅតំបន់សេដ្ឋកិច្ចពិសេសសានតុង ដែលកម្មករធ្វើដំណើរចាកចេញពីរោងចក្រយូលី១ ជាបន្តបន្ទាប់នៅថ្ងៃទី២៧ ខែឧសភា នេះគឺ ពួកគាត់ជាកម្មករដែលកំពុងធ្វើចត្តាឡីស័ក និងបានយកសំណាកជាលើកទី២ ហើយលទ្ធផលគឺអវិជ្ជមាន។
~
អាជ្ញាធរបានអនុញ្ញាតអោយពួកគាត់ចាកចេញទៅលំនៅដ្ឋានដើម្បីធ្វេីចត្តាឡីស័កតាមដានសុខភាពបន្ត។ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថាអ្នកដែលរកឃើញវិជ្ជមានត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៅក្រុងបាវិត។
~
ចំពោះការបញ្ចេញបញ្ចូលសម្លេង ដែលអ្នកថតវីដេអូនៅខាងក្រៅពេលកម្មកដើរចេញ គឺខុសពីអ្វីដែលអាជ្ញាធរ និងក្រុមគ្រូពេទ្យបានធ្វើការនៅខាងក្នុងផ្ទាល់ជាមួយកម្មករ។
រដ្ឋបាលខេត្តស្វាយរៀង ណែនាំដល់កម្មករកម្មការិនីដែលទៅចត្តាឡីស័កនៅតាមផ្ទះ ប្រសិនបើមានរោគសញ្ញាដូចជា
~
គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។
~