ហួសចិត្ត!!ខឹងចិត្តពេកដេញប្ដីចេញពីផ្ទះ ពេលបាត់ខឹងហៅប្ដីមកវិញមានអីប្ដីមាន ប្រពន្ធថ្មីបាត់..

~

រ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​9​និង​30​នាទី​យប់​ថ្ងៃ​ទី​24 ខែឧសភា ឆ្នាំ​2021 ដោយស្ត្រី​ម្នាក់​បាន​អះអាង​ថា​ខ្លួន​ជា​ប្រពន្ធដើម ​បាន​ទៅ​រករឿង​ឈ្លោះ​គ្នា​បែកផ្សែងជាមួយ​ស្ត្រី​ម្នាក់​ទៀត​ដែលថា​ជា​ប្រពន្ធចុង ​ផ្អើល​ពេញ​បន្ទប់ជួល​ ដោយ​ចោ.ទប្រកា.ន់​ថា ​លួ.ច​ប្តី​​របស់​ខ្លួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុការណ៍​ខាងលើ​នេះ​បង្ក​កា នៅ​ចំនុច​​បន្ទប់​​ជួលមួយកន្លែង ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ស្ត្រី​ដែល​អះអាង​ថា​ខ្លួន​ជា​ប្រពន្ធដើម​មិន​បាន​ប្រាប់​ឈ្មោះ​អោយ​ដឹង​ទេ គ្រាន់តែ​និយាយ​រៀបរាប់​ពី​ដំណើររឿង​អោយ​ដឹង​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ ចំណែក​ប្តី​របស់គាត់​ក៏​ជា​ពោះម៉ាយ​ដែរ​បាន​សែនព្រេន​ដូនតា យក​គ្នា​ជា​ប្រពន្ធ​ប្តី​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ តែ​មួយ​រយៈពេល​ក្រោយ​នេះ ​ប្តី​​របស់​គាត់​ប្លែក​ៗ លួ.ច​ទាក់ទង​ស្រី​ថ្មី ពេល​គាត់​ដឹង​រឿង ក៏​រករឿង​ឈ្លោះ និង​បាន​ដេញ​ប្តី​ចេញពីផ្ទះ​ព្រោះខឹង​ខ្លាំង​ពេក តែ​មួយ​រយៈពេល​ខ្លី ពេល​បាត់​ខឹង គាត់​ក៏​ហៅ​ប្តី​ត្រឡ​ប់​មក​ផ្ទះ​វិញ តែ​ប្តី​មិន​ព្រម​មក គាត់​ក៏​តាម​ទើប​ដឹង​ថា​ប្តី​លួច​បង្កាត់ភ្លើង​ស្នេ​ហ៏​ជាមួយ​ស្រី​ថ្មី និង​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ស្ត្រី​​ខាងលើគាត់បាន​បន្ត​ថា មិនតែប៉ុណ្ណោះ ស្ត្រី​ជា​ប្រពន្ធចុងរូប​​នោះ បាន​និយាយ​ដៀម​ដាម និង​ជេ.រ​គាត់​តាម​ទូរស័ព្ទ​ជា​ញឹកញាប់​ទៀត ទើប​ធ្វើ​អោយ​គាត់​ទ្រាំ​មិន​បាន​ក៏​មក​រករឿង​ដល់​បន្ទប់​ជួល​តែ​ម្តង​ ដើម្បី​សួរ​ប្តី​អោយ​ដឹង​ច្បាស់​ថា គិត​បែប​ណា​ជាមួយ​គាត់ ហើយ​មូលហេតុ​ដែល​ប្តី​គាត់​មិន​ព្រម​ត្រឡ​ប់​ទៅ​វិញ​ព្រោះតែ​ស្រី​នោះ​មាន​គ្រូមន្តអាគម​ធ្វើ​ស្នេហ៍​ដាក់​ប្ដី​​របស់​គាត់​ ធ្វើ​ឲ្យ​ប្តី​​របស់​គាត់​មិន​ចង់​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

~

ចំណែក​បុរស​ជា​ប្តី​វិញ​បាន​បកស្រាយ​ខ្លី​ៗ​ថា មូលហេតុ​ដែល​គាត់​មក​យកស្ត្រីជា​ប្រពន្ធ​ចុង គឺ​ដោយសារ​តែ​ស្ត្រីជា​ប្រពន្ធ​ម្នាក់​​​ខាងលើ​​ដេញ​គាត់​ពី​ចេញ​ផ្ទះ មិន​ព្រម​ទទួលយក​គាត់​ឱ្យ​ចូល​​ផ្ទះ​វិញ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតាម​ការ​បកស្រាយ​ពី​ស្ត្រី​ដែល​ត្រូវជា​ប្រពន្ធ​ក្រោយ​របស់​បុរស​​​ខាងលើ​បាន​និយាយ​ប្រាប់​ថា រូប​គាត់ និង​បុរស​​រូប​នោះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា តាំងពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០​មក​ម្ល៉េះ មក​ទល់​ពេល​បច្ចុប្បន្ន​រយៈ​ជាង​៦​ខែ​ហើយ ពេល​ទាក់ទង​ដំបូង បុរស​នោះ​បាន​ប្រាប់​ថា​រូប​គាត់​នៅ​ពោះម៉ាយ ហើយ​រូប​គាត់​ក៏​ព្រម​ស្រឡាញ់ និង​រួមរស់​ជាមួយ​គ្នា​បាន​មួយ​រយៈពេល​ក្រោយ ក៏​លេចមុខ​ស្ត្រី​ខាងលើ​មក​ចោ.ទប្រកាន់​នាង​ថា​លួច​ប្តី​ខ្លួន លុះ​ពេល​ឮ​ដំណឹង និង​ដឹង​រឿងនេះ​​ច្បាស់ គាត់​ក៏​បាន​ដេញ​បុរស​ឈ្មោះ​ធាន​សុ​ន អោយ​ត្រឡ​ប់​ទៅ​រកប្រពន្ធ​កូន​វិញ​ចុះ តែ​បុរស​នោះ​មិន​ព្រមទៅ ។

~

លុះដល់​ថ្ងៃ​កើតហេតុ​ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធដើម​បាន​មក​រករឿង​គាត់​ដល់​បន្ទប់​ជួល​តែ​ម្តង និង​មានការ​ប្រតាយប្រតប់​គ្នា​ផ្អើល​ពេញ​បន្ទប់ ដឹង​ដល់​ម្ចាស់ផ្ទះ រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់​ពី​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​សម្របសម្រួល ស្ត្រី​ជា​ប្រពន្ធដើម បាន​អះអាង​ថា​ខ្លួន​មិន​ទទួលយក​ប្តី​នោះ​វិញ​ទេ រូប​គាត់​មកនេះ​គ្រាន់តែ​ចង់​សួរនាំ​អោយ​ដឹង​រឿង​តែ​ប៉ុណ្ណោះ ។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​វិញ បាន​និយាយ​ថា ខ្លួន​សុខចិត្ត​លះបង់ បើសិនជា​ប្តី​ចង់​ត្រឡ​ប់​ទៅ​រក​ប្រពន្ធដើម​វិញ ចំពោះ​ការ​ខាត​បង់​ទាំង​ប៉ុន្មាន​រូបគេ​ជា​អ្នក​ទទួល​តែ​ម្នាក់ឯង ចំណែក​បុរស​ជា​ប្តី មិន​និយាយ​ស្តី​អ្វី​ទាំងអស់​មិនដឹង​ថា​សម្រេចចិត្ត​យក​មួយ​ណា​ទេ ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔