លោកបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “វគ្គ ដុះក្អែល … បើទុកឱកាសអោយដុះ ហើយនៅតែមិនជ្រះទៀត …តិចទៀតដល់វគ្គ វះកាត់ហើយ គឺលែងយោគយល់… ត្រៀមសម្រាប់ទទួលយកប៉ាមកនៅថ្ងៃ 30.05.2021
ត្រៀមសែន ហេង ហេង ថ្ងៃ 31.05.2021 ហើយក៏អរគុណបងប្អូន មិត្តភក្តិជាច្រើន ចង់ចូលរួម និងសួរជប់លៀងថ្ងៃណា… ចង់មកចូលរួម ឬ កុំភ្លេចហៅផង …
អរគុណណាស់ទឹកចិត្តមួយនេះ ប៉ុន្តែខ្ញុំមិនមានពិធីជប់លៀងអីទេទោះបីមិនមានកូវីដក៏ដោយ… ព្រោះប៉ាគេងជាប់នឹងកន្ទេល ដូច្នេះផ្ទះនេះមិនអាចមានParty ដូចផ្ទះលើកមុនៗទេ… បើមានឱកាសចាំមកថតរូបលេងណា..”។
ឃើញរូបភាពទំាងនេះភ្លាមហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន លាន់មាត់បែបនេះថា ៖
ស្អាតណាស់លោកព្រះ, ស្អាតទាំងអស់, ផ្ទះក៏ស្អាត បងក៏សង្ហា អ៊ីចឹងពិតជាទឹកគូនឹងត្រីមែន, ផ្ទះម៉ូតស្អាត, idol អើយ រៀបចំផ្ទះបានស្អាតណាស់ តើស្រីណាទៅណ៎..មានសំណាង បានទៅនៅលើខ្ទម ដ៏ស្រស់ស្អាតរបស់លោក ករុណា ពេជ្រ ហាហាហា៕
សួមទស្សនារូបភាពខាងក្រោមនេះ៖
