កាលពីម្សិលមិញ ប៉ូលិសស្រុក Muang Nong Khai ត្រូវបានគេជូនដំណឹងថា បុរសអាយុ៦៥ឆ្នាំម្នាក់បានស្លា.ប់នៅក្នុងខ្ទមរបស់គាត់។ មន្ត្រីពេទ្យសង្ស័យថាបុរសម្នាក់នេះស្លា.ប់ដោយសារគាំងបេះដូង តែនោះក្រាន់តែជាការសន្និដ្ឋានភ្លៀមៗតែប៉ុន្នោះ
មកដល់ពេលគេពិនិត្យគេឃើញថានោះបណ្តាលមកពីសីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅពេលយប់ធ្វើអោយនៅតំបន់ Udon Thani បានបណ្តាលអោយមានអ្នកស្លា.ប់ដោយសារជំងឺដំបៅក្រពះ បន្ទាប់ពីផឹកស្រាពេលអាកាសធាតុត្រជាក់កាលពីថ្ងៃអង្គារ។
ក្នុងនោះបានអោយដឹងពីប្រភពមកថា ស្រានោះជាប្រភេទស្រាថ្មាំធម្មតាទេ តែមូលហេតុដែលគេសង្កេតមើលឃើញថាអាកាសធាតុត្រជាក់ខ្លាំងហើយពួកគេនាំគ្នាផឹកស្រា ដូចទៅនឹងពាក្របុរាណថាស្រាវាក្តៅផឹកនៅតំបន់ត្រជាក់ត្រូវ តែនេះផឹកហើយស្រាប់តែគ្រុនរងារឈឺទាំ្រមិនបានរហូតដល់បែបនេះតែម្តងទៅ។
នេះបើយោងតាមនាយកដ្ឋានឧតុនិយមបាននិយាយថា តំបន់មួយចំនួនក្នុងប្រទេសថៃ មានសីតុណ្ហភាពចុះត្រជាក់ពី១ទៅ៣អង្សាសេនៅពេលព្រឹកជាពិសេសនៅតាមតំបន់ជួរភ្នំ ហើយក្នុងនោះកាលពីកន្លងទៅនៅតំបន់ដដែលនេះ ក៏មានអ្នកស្លា.ប់បែបនេះដែរ៕
សូមទស្សនារូបភាពនៅខាងក្រោមនេះ៖

ប្រភព៖ The Nation