ជាការពិតវាហាក់ដូចជាលឿនខ្លាំងពេក ពីដំណឹងនៃការស្លា.ប់បាត់បង់ជីវិតរបស់តារាចម្រៀង ស៊ិន ឧត្តមផល្លា ព្រោះថាអ្នកនាងទើបតែដាច់ចិត្តបើកបង្ហាញពីជំងឺរបស់ខ្លួនកាលពីប្រមាណ ១ ខែមុនប៉ុណ្ណោះ
ហើយស្រាប់តែពេលនេះធ្វើអោយកើតមានឡើងនៅដំណឹងថា អ្នកនាងបានលាចាកលោកគ្មានថ្ងៃវិលត្រលប់ទៅហើយ ។ មិនត្រឹមតែប៉ុណ្ណោះមរណភាពនេះអ្នកនាង ស៊ិន ឧត្តមផល្លា បានបន្សល់ទុកកូនប្រុសស្រី ៣ នាក់ ឱ្យនៅកំព្រាម្តាយយ៉ាងស្រណោះ។
ដំណឹងដ៏ក្រៀមក្រំនេះ ក៏បានធ្វើឱ្យអ្នកសិល្បៈ ក៏ដូចជាមហាជនបានចូលរួមសោកស្តាយ និងរំលែកទុក្ខក្រុមគ្រួសាររបស់អ្នកនាងយ៉ាងច្រើនផងដែរ ដោយក្នុងនោះគេបានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុក
តារាប្រុសស្រីរួមជំនាន់ និងតារាជំនាន់ក្រោយជាច្រើនបានបង្ហោះសាររំលែកទុក្ខយ៉ាងព្រោតព្រាត ក្នុងនោះយើងឃើញថាមហាជននាំគ្នាផ្ញាក់ផ្អើលមែនទែនពេលដែលដឹងថាឃើញថាតារាល្បីជាច្រើននាំគ្នាសម្តែងការរំលែកទុក្ខគ្រប់គ្នា។
ហើយលើសពីនោះ ក៏មានសិល្បករ-ការិនីមួយចំនួន ក៏បានអញ្ចើញទៅចូលរួមបុណ្យសពដល់គេហដ្ឋានរបស់អ្នកនាងៀតផង៕
សូមទស្សនារូបភាពនៃការបង្ហោះសារជាមួយនឹងរូបភាពសម្តែងការរំលែកទុក្ខខាងក្រោមនេះ៖

ប្រភព៖ប្រជាប្រិយ