ជីវិតពិតជាការតស៊ូមែន ជាតិទេទើបជាទុក្ខ បើតាមមើល លោកយៀនធី ប្រហែលជាមានទេវតា តាមថែរក្សារាងកាយរបស់លោកហើយមើលទៅ ? ព្រោះគាត់សូម្បីតែឈឺឬគ្រុនក្តៅក៏មិនដែលដែរ មួយថ្ងៃៗ ដឹងតែដើរផ្សងព្រេង ពីភូមិមួយទៅភូមិមួយ ពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រប់រូបមិនដឹងនោះគឺ លោកយៀនធីបានសន្សំលុយដែលបានមកពី
ការអាណិតអាសូរ្យ របស់បងប្អូនខ្មែរយើងឲ្យគាត់ គឺគាត់ទុកដាក់បានយ៉ាងល្អ រុំព័ទ្ធ មូលដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា គ្មានអ្នកណាដឹងថាជាលុយនោះឡើយ ។ មនុស្សម្នាផងទាំងឡាយតែងយល់ឃើញ ថា យៀនធី ជាមនុស្សមានសតិមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ដាក់លុយស្ពាយនោះ គ្មានអ្នកចាប់អារម្មណ៍អ្វីទេ ។
ដោយអស់កម្មអស់ពៀរវេរាកម្មចង ក្នុងរយៈពេលជាង២០ឆ្នាំកន្លងស្រាប់តែបងស្រីរបស់យៀនធី ចេះតែមានអារម្មណ៍នឹកដល់ប្អូនប្រុសជាទីស្រលាញ់ខុសពីធម្មតា ដែលប្រាកដក្នុងចិត្តថាបានស្លា.ប់យូរហើយ ។ បើនៅរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់នោះថា គាត់នឹកប្អូន ប្រុសប្រហែលជាង២ខែគឺនឹកខ្លាំង តៗមកស្រាប់តែឮ ដំណឹងថា
ប្អូនប្រុសរបស់គាត់មិនទាន់ស្លា.ប់ទេ គេឃើញឆ្គួតគឺដើររើសសំរាមស្ពាយថង់ដើរដេកតាមវត្តអារាម និងផ្សារនៅម្តុំស្រុកកោះធំ ខេត្តកណ្ដាល។ ឮដូច្នោះស្ត្រីដែលជាបងស្រីបង្កើត យៀនធី នាំគ្នាជាមួយបងប្អូន និងកូនប្រសារហើយក៏ជិះម៉ូតូកង់បី ដើរស្វែងរកប្អូនប្រុសចេញដំណើរពី ខេត្តត្បូងឃ្មុំ ទៅស្រុកកោះធំតែម្តង។
ពេលទៅដល់ហើយបានជួបដូចក្តីប្រាថ្នាមែន គឺឃើញប្អូនអាណិតខ្លោចផ្សាចិត្តជាពន់ពេកទឹកភ្នែកហូរមិនដឹងខ្លួន ព្រោះឃើញសកម្មភាព យៀនធី ដើរឆ្កឹះសំរាម និងដេកលើឥដ្ឋធ្វើជាផ្ទះ មិននៅអង់យូរឡើយ គាត់បានចូលទៅជិតប្អូនប្រុសស្រែកហៅ ឈ្មោះយៀនធីៗ ចំណែក យៀនធី ក៏នៅចាំចងសម្លេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា ។ តៗមកទើបឡើងជិះម៉ូតូកង់បីមករកវត្តដែលពូ យៀនធី ធ្លាប់ស្នាក់នៅពេលយប់ៗ ។
យៀនធី ក៏បង្គំថ្វាយព្រះសង្ឃ ជាព្រះចៅអធិការថា÷ គាត់នឹងលា លោកគ្រូទៅស្រុកកំណើតវិញហើយជាហេតុធ្វើឱ្យមហាជន ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្នាក់ៗ ក៏យល់ថាយៀនធី ឆ្គួតចិត្តមិនដឹងអ្វីទេ ។

តែតមកទៀត លោក យៀនធី ប្រាប់ព្រះសង្ឃថា មុននឹងទៅខ្ញុំករុណាសុំពេលរាប់លុយសិន ហើយក៏ទាញថង់ទិព្វរបស់គាត់ចំនួន៣ការ៉ុងដែលស្ពាយតាមខ្លួនពេលនោះ ព្រះអង្គចៅអធិការវត្តក៏បានហៅ ញាតិញោម ឧបាសក់មកអោយជួយរាប់លុយ លោក យៀនធី កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១។ ប្រាក់របស់យៀនធី រួមមាន÷ ប្រាក់ដុល្លាមានចំនួន៨៣០$ និងប្រាក់រៀលមានចំនួន១៤,៤២០,០០០៛ដប់បួនលានបួនសែនពីរមុឺនរៀល ។
សូមបញ្ជាក់ថាស្ត្រីត្រូវជាបងស្រី លោក យៀនធី បានរៀបរាប់ថា÷ មូលហេតុដែលប្អូនប្រុសរបស់គាត់ ចេញចោលផ្ទះនោះ ដោយសារឳពុករបស់គាត់មានប្រពន្ធចុង ក្រោយ ហើយលោក យៀនធី រស់នៅមិនកើត មិនចំណុះចុះ និងម្តាយចុងនោះក៏សុខចិត្ត ចេញពីផ្ទះមិនទាំងបានប្រាប់អ្នកផ្ទះឲ្យដឹងផងនោះទេ គឺបាត់ឈឹងតែម្តង។
ក្រោយពីរាប់លុយអស់ចំនួន៣ការរ៉ុងហើយ យៀនធី បានថ្វាយបង្គំទូលលា ព្រះគ្រូចៅអធិការ វត្តដោយក្តីគោរព និងសអោយព្រះអង្គប្រទានពរជ័យដល់បងប្អូន របស់គាត់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ Vadthanak Preap