យោងតាមការចោទប្រកាន់នេះធ្វើឡើងនៅម៉ោង ១០ ព្រឹកថ្ងៃទី ៣១ ខែធ្នូ ដោយជនជាប់ចោទ ឈ្មោះ ហាយ បានបើកម៉ូតូទៅហាងមួយកន្លែងនៅតាមផ្លូវ ដៀនបៀនភូ ហើយបានប្រាប់បុគ្គលិកហាងថាគាត់ចង់ទិញអា.ស៊ី.តដើម្បីសំអាតកំ រាលថ្ម។ ដោយសារ តែហាងមិនមាននូវការលក់រាយ ជននោះបានទិញទឹកអា.ស៊ី.ត.ស៊ុលហ្វួរីស (H2SO4) ចំណុះ៣៨ លីត្រដោយមានកំហាប់ ៩៨% ក្នុងតម្លៃ៣៨០ ០០០ដុង ទាំងអស់តែម្ដង។
ប្រហែលជាម៉ោង៩ និង ៤៥ នាទីព្រឹកថ្ងៃទី ១ ខែមករា ជនជាប់ចោទឈ្មោះ ហាយ បានចា.ក់ទឹ.ក.អា.ស៊ី.តប្រហែល ៤០០ មីលីលីត្រចូលទៅក្នុងដបប្លាស្ទិចរួចដាក់ចូលក្នុងថង់ប្លាស្ទិចខ្មៅរួចជិះម៉ូតូទៅផ្ទះគូដណ្តឹងរបស់ខ្លួនឈ្មោះឡេធីឡាន។
ពេលមកដល់ផ្ទះរបស់គូរដណ្ដឹងរបស់ខ្លួន ជនជាប់ចោទឈ្មោះ ហាយ បានមកជួប នឹងឪពុករបស់គូរដណ្ដឹងខ្លួនឈ្មោះ ឡឺកុកវី នៅឯមាត់ទ្វា និងម្ដាយក្មេកឈ្មោះ ម៉ៃធីអិល នៅក្នុងផ្ទះបាយនៅជាន់ផ្ទាល់ដី។ ដោយជនជាប់ចោទឈ្មោះហាយ បាននិយាយទៅកាន់ឪពុកមា្ដយក្មេករបស់ខ្លួនថា ខ្លួនចង់ជួបជាមួយ នឹងគូរដណ្ដឹងរបស់គេ នៅពេលនោះឪពុកម្ដាយរបស់ឡេធីឡានក៏បានហៅកូនស្រីរបស់ខ្លួនដែលកំពុងតែនៅជាន់ទី២ឲ្យចុះមកជួបនឹងជនជាប់ចោទដែលត្រូវជាគូរដណ្ដឹងរបស់នាង។
តែនៅពេលនោះដែរ វាជាឱកាសល្អសម្រាប់ជនជាប់ចោទឈ្មោះហាយ ក៏បានយកដបទឹកអាស៊ីត ដែលបានខ្លួនបានរៀបចំរួចហើយពីផ្ទះនោះ ក៏បានធ្វើសកម្មភាពដើរតាមនារីដែលជាគូរដណ្ដឹង ស្របពេលដែលនាងកំពុងចូលផ្ទះបាយដើម្បីយកទឹកមកផឹក ស្រាប់តែភ្លាមៗនេះជនជាប់ចោទដែលត្រូវជាគូរដណ្ដឹងរបស់នាង បានយកទឹកអា.ស៊ី.តនោះ.ជះ.ចំ.មុ.ខរប.ស់នា.ងតែម្ដង ដែលធ្វើឲ្យនាងដួលទៅ នឹងឥដ្ឋភ្លាមៗក្នុងនោះទឹក.អា.ស៊ី.ត ក៏រាលដា.លប៉ះចំ.ក.ខាងស្ដាំ និង ជើងដែលធ្វើឲ្យមានការរលា.កបន្ដិចបន្ដួចផងដែរ ដោយសារតែការប្រច័ណ្ឌមិត្ដស្រីរបស់ខ្លួនជាមួយនិងមិត្ដភិក្ដរបស់នាង។
ឪពុកម្ដាយរបស់នាងឡេធីឡានឃើញដូច្នេះមានការភិតភ័យជាខ្លាំងស្រាប់តែលោក ឡឺកុកវី ចូលទៅរុញច្រានជនជាប់ចោ.ទឲ្យខ្ទា.តឆ្ងាយចេញពីមុខទ្វាផ្ទះរបស់ខ្លួន និងបានស្រែកហៅឲ្យអ្នកជិតខាងមកជួយ បន្ទាប់មកពួកគាត់ក៏បានធ្វើការរាយការណ៍ជូនប៉ូលីស។ ជាលទ្ធផលនៃការវា.យតម្លៃអំ.ពីការរងរបួសនាង ឡេធីឡាន បណ្ដាលឲ្យមានការរងរបួសរហូតដល់៤៦%នៃផ្ទៃមុខរបស់នាង ។
នៅក្នុងការជំនុំជម្រះលើកដំបូងតុលាការ ប្រជាជនស្រុក ថាញ់ខេ បានផ្តន្ទាទោសជនជាប់ចោទឈ្មោះហាយ ឲ្យជាប់ពន្ធនាគារ៦ឆ្នាំ និងបង្គាប់ឱ្យបង់ប្រាក់ជិត ៦០០ លានដុងដល់ក្រុមគ្រួសារជនរងគ្រោះ ប៉ុន្ដែក្រុមគ្រួសារជនរងគ្រោះមិនព្រម ហើយថែមទាំងស្នើឲ្យតុលាការបង្កើននូវទម្ងន់ទោស និងបង្កើនប្រាក់សំណង បន្ថែមទៀតមកដល់ក្រុមគ្រួសាររបស់ខ្លួន ចុងបញ្ចប់តុលាការសម្រេចបង្កើនទោស លោកហាយ ឲ្យជាប់ពន្ធនាគាររហូតដល់៨ឆ្នាំ ពីបទ“ បង្ករបួសស្នាមដោយចេតនា” ៕
សូមទស្សនារូបភាពខាងក្រោម៖

