អ៊ីតាលី៖ មនុស្សមួយចំនួននៅតែចចេសមិនចង់ពាក់ម៉ាស់បើទោះជាដឹងច្បាស់ហើយថា ការពាក់ម៉ាស់នៅតាមទីសាធារណៈគឺរឿងចាំបាច់បំផុតក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ សម្រាប់មនុស្សគ្មានសីលធម៌មួយចំនួនវិញមិនត្រឹមតែព្រងើយកន្តើយនឹងកាតព្វកិច្ចពាក់ម៉ាស់នោះទេ តែពួកគេថែមទាំងមានប្រតិកម្មបែបអវិជ្ជមានទៀតផងនៅពេលដែលមានអ្នកណាម្នាក់ណែនាំឲ្យពួកគេពាក់ម៉ាស់។
ជាក់ស្តែងមានស្រ្តីអ្នកដំណើរជនជាតិអ៊ីតាលីម្នាក់បានវា.យគេផ្អើលពេញយន្តហោះ ព្រោះតែគេបានណែនាំឲ្យគាត់ពាក់ម៉ាស់ក្នុងអំឡុងពេលជិះយន្តហោះ ខណៈដែលនៅក្នុងយន្តហោះនោះគឺមានតែគាត់ម្នាក់ប៉ុណ្ណោះដែលមិនព្រមពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។
បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន DAILY MAIL បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ដែលមានទិសដៅហោះហើរចេញពីក្រុង Ibiza ឆ្ពោះទៅកាន់ក្រុង Milan ក្នុងប្រទេសអ៊ីតាលី។
ប្រភពបានបន្តថា ពេលអ្នកដំណើរបានឡើងលើយន្តហោះរួចអស់ និងកំពុងរៀបចំខ្លួនសម្រាប់ការហោះហើរនោះ ស្រាប់តែគេបានឃើញស្រ្តីជាជនបង្កហេតុខាងលើបានទាញម៉ាស់មកទុកត្រឹមចង្កាដែលសកម្មភាពនេះគឺស្មើនឹងគាត់មិនបានពាក់ម៉ាស់ដែរ។
ភ្លាមនោះទាំងអ្នកបម្រើការងារនៅលើយន្តហោះ និងអ្នកដំណើរដែលអង្គុយក្បែរគាត់បានព្យាយាមស្នើសុំឲ្យគាត់ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ តែរូបគាត់បែជាខឹងគេហើយស្រែកឡូឡាផ្អើលគេផ្អើលឯង និងស្ទុះទៅវា.យតប់គេតែម្តង។ រំពេចនោះក្រុមអ្នកបម្រើការងារនៅលើយន្តហោះបានចាប់គាត់ចេញពីយន្តហោះ និងដកសិទ្ធលែងឲ្យគាត់ធ្វើដំណើរតែម្តង៕
ទស្សនាវីដេអូខាងក្រោម៖