ពេលនេះក្លាយជាប៉ាៗរបស់កូនដំបូងហើយ ក្រោយពីរៀបមង្គលការជាភរិយាកាលពីប៉ុន្មានខែមុននេះ។ រួមជាមួយការរីករាយនិងជីវិតថ្មីក្រោយពីមានប្រពន្ធ និងត្រៀមក្លាយជាប៉ាៗរបស់គេ តារាចម្រៀងលោក យឿន ពិសី ក៏មានដំបៅក្នុងចិត្តមួយ គឺក្រោយពីក្លាយជាម្ចាស់ពានរង្វាន់ក្នុងកម្មវិធី Cambodia Got Talent
ពោលគឺលោកគ្មានបទចម្រៀងច្រៀង ឬបានឡើងឆាកដូចតារាដទៃឡើយក្នុងរយៈពេលចាប់តាំងពី២០១៥ រហូតមកដល់២០២១ នេះ។ ក្នុងនោះតារាចម្រៀងលោក យឿន ពិសី ពិតជាមិនច្រណែននឹងតារាផ្សេងៗឡើយ ព្រោះលោកដឹងថាលោកពិការ
តែយ៉ាងណា លោកបានរៀបរាប់ទាំងទឹកភ្នែកថា គួរណាស់តែមានបទចម្រៀងអោយច្រៀង និងឡើងឆាកបានម្តងក្នុងមួយឆ្នាំ តែនេះអត់សោះ បើអាចលោកសុំមិនជាប់ល្អជាង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
