ដោយមិនស្ទាក់ស្ទើរ កញ្ញា Mint ភ្លាមៗនោះបានត្រឡប់ទៅស្រុកកំណើតរបស់នាងវិញដើម្បីបង្ហាញការដឹងគុណដល់ម្តាយរបស់នាងដោយលុតជង្គង់នៅពីមុខម្តាយរបស់នាងដោយក្នុងពេលដែលនាងពាក់មកុដ និងកន្សែងរបស់នាងជាសញ្ញាសម្គាល់នៃការគោរពខាងព្រះពុទ្ធសាសនា។

ស្ថានីយ៍វិទ្យុថៃប៉ុស្តិ៍ 96.5 រ៉ៃយ៉ុង បានបង្ហោះរូបថតរបស់នាងលុតជង្គង់ហើយរូបនេះបានល្បីសុះសាយពេញអ៊ីនធឺណេត។ អ្នកលេងអ៊ីនធឺណែតនៅគ្រប់ទីកន្លែងបានយល់សរសើរពីទង្វើដ៏ដឹងគុណរបស់នាងនៅពេលនាងលុតជង្គង់ក្រាបសំពះដល់បាតជើងម្តាយរបស់នាង។
នេះគឺជាកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុតដែលកូនផ្តល់ឱ្យអ្នកមានគុណ នាងតែងតែជួយម្ដាយរបស់នាងប្រមូលអេតចាយជាមុខរបរហើយជាប្រភពចំណូលដ៏សំខាន់របស់ពួកគេ។ “ខ្ញុំពិតជាមានមោទនភាពណាស់ ការប្រមូលអេតចាយគឺជាការងារប្រកបដោយភាពស្មោះត្រង់ ជាការងារសុច្ចរិត។
ខ្ញុំធំធាត់ឡើងមានអាហារគ្រប់គ្រាន់ អាចបញ្ចប់ថ្នាក់វិទ្យាល័យនេះបាន ព្រោះម្ដាយរបស់ខ្ញុំជាអ្នកប្រមូលអេតចាយ ដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្ញុំ”។ “វាប្រហែលជាមិនមានច្រើនសម្រាប់មនុស្សផ្សេងទៀតទេប៉ុន្តែសម្រាប់ម្តាយ និងខ្ញុំរាល់ប្រាក់បាតដែលយើងរកបានគឺមានតម្លៃណាស់មិនថាមួយបាត ឬ ពីរបាតឡើយ។”
អ្វីដែលខ្ញុំបានទទួលដូចសព្វថ្ងៃនេះ គឺដោយសារម្តាយរបស់ខ្ញុំដែលគាត់ខិតខំរកពីរបររើសអេតចាយនេះហើយ។ ហើយគាត់ និងខ្ញុំរស់នៅដោយការធ្វើការងារដោយស្មោះត្រង់ដូច្នេះគ្មានហេតុផលដែលខ្ញុំគួរមានអារម្មណ៍ថាអន់ តូចទាបនោះទេ»។
ក្នុងនោះផងដែលបើយោងតាមប្រភពបានអោយដឹងថា នាងរស់នៅក្នុងជីវភាពក្រីក្រម្តាយរបស់នាងបានលែងលះគ្នានៅពេល Mint នៅក្មេងហើយនាងមិនអាចបន្តការសិក្សារបស់ខ្លួនដោយសារតែខ្វះថវិកា។
នាងមិនអាចជឿជាក់បានទេនៅពេលដែលអ្នកប្រកាសលទ្ធផលបានប្រកាសថាលេខរបស់ខ្ញុំ។ វាពិតជាក្តីសុបិន្តមួយដែលបានក្លាយជាការពិតសម្រាប់នាង។ អ្វីដែលគួរអោយសរសើរនោះគឺត្រង់ចំនុចមួយដែលនាងបានរំឭកថា៖
យើងមិនគួរបំភ្លេចឪពុកម្តាយរបស់យើង និងកំណើតរបស់យើងមកពីកន្លែងណាទេ សូម្បីតែបន្ទាប់ពីយើងបានទទួលជោគជ័យក្នុងជីវិតក៏ដោយក៏យើងមិនមែនជាមនុស្សពេញនិយមភ្លើតភ្លើនមើលងាយអ្នកដែលរបរដែលធ្លាប់ចិញ្ចឹមយើងនោះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖ThailandNews