រាជធានីភ្នំពេញ ៖ អ្នករត់ម៉ូតូកង់បីជាឪពុកចុងម្នាក់ត្រូវនារីម្នាក់ជាកូនចុងប្តឹងនគរបាលអោយឃា.ត់ខ្លួន ដោយចោទប្រកាន់ថាបានចា.ប់ប.ង្ខំសេ.ព.ស.ន្ថវៈមកលើរូបនាងជាច្រើនដងក្នុងរយៈពេល៣ថ្ងៃជាប់គ្នា។
ការឃា.ត់ខ្លួនបុរសជាឪពុកចុងខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលរបស់ខ្លួន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីនារីជាកូនចុងរូបនោះរួមនឹងម្តាយទ្រាំលែងបាន ក៏មកដាក់ពាក្យបណ្តឹងចោទប្រកា.ន់ ។
ជនសង្ស័យជាឪពុកចុងឈ្មោះ ម៉ៅ សាមឿន អាយុ៤២ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកងបីឥណ្ឌា ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកនារីរងគ្រោះដែលជាកូនចុងមានអាយុ១៧ឆ្នាំ ។
តាមនគរបាលបានអោយដឹងថា ការឃា.ត់ខ្លួនជនសង្ស័យរូបខាងលើនោះធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ និងស្ត្រីជាម្តាយ ដោយចោទប្រកាន់ថាបានចា.ប់ប.ង្ខំសេពសន្ថវៈមកលើនារីរងគ្រោះដែលត្រូវជាកូនចុងបានសម្រេចជាច្រើនដង ក្នុងរយៈពេល៣ថ្ងៃជាប់គ្នា ។
តាមប្រភពព័ត៌មានបានអោយដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី១-២-៣ ខែឧសភា ជនស.ង្ស័.យជាឪពុកចុងរូបនោះបានចា.ប់ប.ង្ខំសេពសន្ថវៈទៅលើនារីរងគ្រោះដែលត្រូវជាកូនចុងជាច្រើនលើកច្រើនសានៅចំណុចផ្ទះជួលដែលពួកគេស្នាក់នៅ ។
បន្ទាប់ពីចា.ប់ភ្លាមៗនោះ នាងមិនបានដាក់ពាក្យប.ណ្តឹងនោះទេ ដោយសារតែឪពុកចុងគំ.រាមកំហែ.ង ក្រោយមកនាងបានប្រាប់ម្តាយ ហើយម្តាយក៏ទ្រាំលែងបានក្នុងរយៈពេលជាង១ខែក្រោយទើបមកដាក់ពាក្យអោយសមត្ថកិច្ចឃា.ត់ខ្លួនតែម្តង ។
ជុំវិញករណីខាងលើនេះដែរ អ្នកយកព័ត៌មានកោះសន្តិភាពពុំទទួលបានការបំភ្លឺណាមួយពីភាគីខាងពីរឡើយ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖

ប្រភព ៖កោះសន្តិភាព