កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ មានបុរសជនជាតិថៃ ៣ នាក់ រស់នៅក្នុងខេត្ត Chanthaburi បានស្ម័គ្រចិត្តរៀបការជាមួយគ្នា បង្កឲ្យមានការចា.ប់អារម្មណ៍ជាខ្លាំង ពីសំណាកអ្នកនិយមលេងហ្វេសប៊ុក ។
បើតាមការចុះផ្សាយនៅលើ tna.mcot.com បានឲ្យដឹងថា បុរសអាយុ ៣០ ឆ្នាំ មានឈ្មោះថា James Chandmthong មានទំនាក់ទំនងស្នេហាជាមួយនឹងបុរសអាយុ ២២ ឆ្នាំ ឈ្មោះ Nong Amsapchan រយៈពេល ៧ ឆ្នាំមកហើយ ។
ក្រោយមកអ្នកទាំងពីរ ក៏បានជួបនឹងបុរសម្នាក់ទៀតអាយុ ២៤ ឆ្នាំ ឈ្មោះ Nong Toei Buutawat ។ បន្ទាប់ពីស្គាល់គ្នាមួយរយៈ James និង Noah ក៏បានចា.ប់ចិត្តស្រលាញ់ Nong ហើយក៏ព្រមទទួលយក Nong ឲ្យចូលមកក្នុងជីវិតស្នេហារបស់ពួកគេ ។
អ្វីដែលអស្ចារ្យបំផុតនោះគឺ ស្នេហារបស់ពួកគេក៏ទទួលបានការអនុញ្ញាតពីម្តាយរបស់ Nong ហើយគាត់បាននិយាយថា បើកូនគាត់សប្បាយចិត្ត គាត់ក៏សប្បាយចិត្តដែរ ហើយគាត់សង្ឃឹមថា ពួកគេទាំងបីនាក់អាចរស់នៅជាមួយគ្នាបានក្តីសុខ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
