ការវះកា.ត់កែសម្ផស្ស គឺជារឿងទូទៅហើយក្នុងពេលបច្ចុប្បន្ន សម្រាប់មនុស្សគ្រប់គ្នាក្នុងពេលបច្ចុប្បន្នមិនថាប្រុសស្រី ។ នៅក្នុងនោះក្នុងវិស័យសិល្បៈ យើងក៏ឃើញមានតារាៗជាច្រើនបានថែរក្សាសម្រស់របស់ពួកគេឲ្យនៅវ័យក្មេងដោយការកែវះកា.ត់ផ្ទៃមុខផងដែរ ។
ថ្មីៗនេះ តារាកំប្លែងជើងចាស់ពីររូបកំពុងតែធ្វើឲ្យមហាជន ជាពិសេសអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់តារាកំប្លែង យាយយ៉យ និង យាយអឿន បានដឹកដៃគ្នាទាំងគូទៅកែសម្ផស្សផ្ទៃមុខ ។
រូបភាពជាច្រើនសន្លឹកបន្ទាប់ពីការវះកា.ត់របស់តារាកំប្លែងជើងចាស់ទាំងពីរត្រូវបានបង្ហោះនៅលើគណនី ហ្វេសប៊ុករបស់ នាយព្រែកដែលជាកូនប្រុសរបស់លោក យាយយ៉យជាអ្នកបង្ហោះពេញបណ្តាញសង្គម។
ក្នុងនោះផងដែរ យើងបានពីប្រភពមកថាមហាជនជាច្រើនថា សម្រស់ស្អាតជាមុន បើកាលពីក្មេងម៉ែទាំង២កែសម្ភស្សដឹងតែក្មេងសម័យនេះតាមិនទាន់ទេ ។
ក្នុងរូបប៉ុន្មានសន្លឹកនោះដែរ ទោះបីនៅមិនទាន់បាត់ហើមពីការវះកា.ត់ត្របកភ្នែក និងច្រមុះនោះនៅឡើយ ប៉ុន្តែសម្រស់របស់តារាកំប្លែងទាំងពីររូបហាក់ក្មេងជាងមុនច្រើនណាស់នេះបើយើងមើល និងប្រៀបធៀបជាមួយរូបពីមុនៗរបស់គាត់៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
