ឯកឧត្តម ហ៊ុន ជា ស្នើក្រសួងមិនអោយរឿងនេះវាចប់ងាយៗចឹងជាដាច់ខាតព្រោះ…

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុម Ah Gi លក់ឡេ ដែលសម្ដែងរឿង «ទុំទាវ ២០២១» ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះពុទ្ធសាសនា និង តម្លៃអក្សរសិល្ប៍ជាតិនោះ បានចូលខ្លួនដោះស្រាយតាមការកោះហៅរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈហើយ ។

~

ជាលទ្ធផលក្រោយការចូលបំភ្លឺ ម្ចាស់ Page Hokima និង តួសម្ដែងរឿងខាងលើបានធ្វើកិច្ចសន្យា ៨ ចំណុច និង ចេញវីដេអូសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាពិន័យ និង លើកសរសើរ ក៏បានសម្រេចបិទ Page Hokima ទាំងស្រុងផងដែរ ។

~

អ្វីដែលគួរកត់សម្គាល់នោះ ក្រោយលទ្ធផលចំណាត់ការចេញមិនបានប៉ុន្មានផង មានមតិមហាជនជាច្រើនបានសម្តែងការមិនពេញចិត្ត ក្នុងនោះក៏មានឯកឧត្តម ហ៊ុន ជា ផងដែរ ដោយឯកឧត្តមបានសរសេរសាររៀបរាប់យ៉ាងវែងលើបណ្តាញសង្គមពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះថា ៖


~

« វាពិតជាអាយុត្តិធម៌ណាស់សំរាប់ចំបុីខ្មៅ តាមមើលទៅប្រហែលគ្រួសារ ចំបុីខ្មៅគ្មានអីពាក់លើស្មា ដូចគេទេដឹង ចំបុីខ្មៅ ខុសតែ១មុខ ត្រូវទទួលទោស ! តែស្អីគេទុំទាវ ២០២១ ខុសច្រើនណាស់តែត្រូវលើកលេង ទៅវិញ Good job & good night » ។

~

ក្រោយមកប៉ុន្មានម៉ោង លោកក៏បានបង្ហោះសារបន្ថែមទៀតថា ៖ « រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ


~

នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធីនៃច្បាប់ឡើងវិញដើម្បីបំពេញបំណងនិងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ?ពីខ្ញុំបងជា

~

ពិតណាស់ថារឿងនេះយើងក៏មិនចង់អោយកើតឡើងដែរ តែហានសុីហានសង់បានជារឿងល្អសម្រាប់សង្គមជាតិយើង វាបង្ហាញយ៉ាងច្បាស់ថាវាមិនសមទាល់តែសោះទៅលើចំបុីខ្មៅព្រោះរឿងទុំទាវ២០២១នេះវាបង្ហាញច្បាស់ៗថាប៉ះពាល់សង្គមជាតិខ្លាំងជាងចំបុីខ្មៅទៀតហេតុអី្វច្បាប់អោយចប់ស្រួលយ៉ាងនេះ។

~

នេះឫច្បាប់អាចលើកលែងចំពោះស្រីស្អាតតែរើសអើងទៅលើមនុស្សដែលមានរូបរាង្គមិនស្អាតមិនល្អ តើនេះសង្គមយើងកំពុងតែរើសអើងបក្សពួកដែលហើយឬយ៉ាងណា សូមរដ្ឋាភិលជួយលំអិតរឿងនេះបន្តិចផងកុំអោយមានការមិនអស់ចិត្តទៅលើប្រជាជនមិនថាចំបុីខ្មៅ ឬនណាសូមអោយមានភាពត្រឹមត្រូវទៅតាមច្បាប់

~

~

ប្រភព៖ Popular Magazine
កែសម្រួលដោយ៖ ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔