មហាជននិយមតាមដានជីវិតឯកជនរបស់តារាសម្តែង អេដវីន កាលពីពេលកន្លងមកប្រាកដជាបានជ្រាបមកហើយ ពីរឿងរ៉ាវអាស្រូវរបស់តារាប្រុសខាងលើនេះ ដោយបានប្រើហិង្សាលើអតីតគូស្នេហ៍ គឺអ្នកនាង សុទ្ធ បញ្ចកា ហើយមកដល់ពេលនេះ រឿងរ៉ាវបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពី អេដវីន ទទួលស្គាល់កំហុស និង ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ។
យ៉ាងណាមិញ ថ្មីៗនេះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់អ្នកនាង សុទ្ធ បញ្ចកា ឯណេះវិញ បានបង្ហោះសារមួយរៀបរាប់ក្រោយពីនាង និងលោក អេដវីន បានបែកបាក់គ្នា ព្រោះរឿងរ៉ាវខាងលើ ក៏ដូចជាអាការក្រោយនាងត្រូវបានតារាប្រុសសង្ហានោះបានវាយដោយខ្សែក្រវាត់ត្រូវចំក្បាល ។
សារដ៏វែងអន្លាយនោះ អ្នកនាង សុទ្ធ បញ្ចកា បានប្រាប់ថា «អត់ពីបង… អូនរៀនសើច រៀនធ្វើជាមនុស្សជាមនុស្សធំ លែងសូវយំ បារម្ភដូចកាលកន្លង ផ្លូវចិត្តក៏បានធូរស្បើយ ល្អហើយពេលដែលគ្មានបង ! អរគុណនួនល្អង អរគុណដែលបងដោះលែង… ។
អាលើនឹងឃ្លាចម្រៀងគេទេ បើឃ្លាខ្ញុំវិញ អត់ពីបង… អូនរៀនសើច រៀនធ្វើជាមនុស្សធំ លែងសូវយំ ដើរសើចរហូត តែជីងចក់ក៏អូនសើចដាក់ យប់ឡើងហៅជញ្ជាំងនិយាយជាមួយរាល់យប់ ហើយបើវា seen ហើយអត់ reply អូនទះមីជញ្ជាំងនឹងឡើងថ្លោះកដៃ ។
ផ្លូវចិត្តក៏បានធូរស្បើយ អស់ពីយំ ចូលសើចរហូត សើចរហូត ពេទ្យរុស្ស៊ីហៅទៅពិនិត្យផ្លូវចិត្ត ។ អរគុណនួនល្អង អរគុណដែលបង ដាក់អូនម៉ានខ្សែក្រវាត់ ! ឥលូវសម្រេចទៅសម្រេចមក អូនចេះសើចរហូតទោះអត់មានឃើញអីក៏ដោយ ក៏ដោយសារបង» ។
ឃ្លាខាងលើ បើទោះជាមើលទៅហាក់ជាមានការលេងសើចក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានលើកឡើងថា អ្នកនាង សុទ្ធ បញ្ចកា អាចនឹងនៅចងចាំរឿងរ៉ាវដែលកើតឡើងលើខ្លួន ដោយទង្វើរបស់លោក អេដវីន ជាក់ជាមិនខាន ។ លើសពីនោះ សារខាងលើក៏អាចមានន័យខ្លះជាការពិតចេញពីចិត្តរបស់អ្នកនាងដែរ ដែលតាមមើលអ្នកមេម៉ាយកូនពីររូបនេះ អាចនឹងមានបញ្ហាផ្លូវចិត្ត និងប៉ះពាល់ស្មារតីធ្ងន់ធ្ងរក៏ថាបាន ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
