អូនផ្កាយ បច្ចុប្បន្ន ជាតារាស្រីមួយដួងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងពីសំណាក់មហាជនជាច្រើនលើបណ្ដាញសង្គម ដោយនាងតែងតែបង្ហាញរូបស្រស់ដ៏ស្រស់សោភារបស់នាងជាបន្តបន្ទាប់ បានទាក់ទាញចំណាប់អារម្មណ៍មហាជនគ្រប់ៗគ្នា ។
ដោយឡែក មហាជន ជាពិសេសអុ្នកគាំទ្រលើបណ្ដាញសង្គមមានការរន្ធុត់ចិត្ត និងព្រួយបារម្ភជាខ្លាំង ក្រោយបានឃើញតារាស្រីរូបនេះ កាលពីយប់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ប៊ិះនឹងជួបគ្រោះធំទៅហើយ ដែលនាងបានបើកឡានធ្លាក់ជង្ហុកជាយថ្នល់ស្ទើរតែធ្លាក់ចូលជ្រោះ ប៉ុន្តែសំណាងល្អវិញ ក្រោយមានមនុស្សចិត្តល្អបានទៅជួយរុញឡាននាងឱ្យផុតពីជង្ហុកនោះ ។
នេះបើតាមការរៀបរាប់របស់ តារាស្រីរូបនេះ លើបណ្ដាញសង្គមថា «ថ្ងៃនេះខ្ញុំបានជួបរឿងអាក្រក់ខ្លាំងបំផុត ហើយក៏គួរឱ្យខ្លាចខ្លាំងបំផុតដូចគ្នា តែសំណាងល្អដែលខ្ញុំបានជួបជាមួយនឹងមនុស្សល្អៗដូចគាត់បានជួយខ្ញុំនៅពេលដែលខ្ញុំកំពុងតែមានអាសន្នសំខាន់ពេលដែលជិះហ្នឹងគឺនៅម្នាក់ឯងទៀត
ហេតុអីបានជាត្រូវជួបរឿងបែបនេះ អរគុណដល់ទឹកចិត្តបងៗទាំងអស់គ្នាដែលបានជួយខ្ញុំ បើមិនមានពួកគាត់ទេម្ល៉េះពេលនេះខ្ញុំមិនដឹងទៅជាយ៉ាងណាទេ សំខាន់ឡាននៅខ្វះតែបន្តិចទៀតដឹងតែចូលជ្រោះហើយពេលនោះ ក៏មិនដឹងថាមានរឿងអីកើតឡើងទៀតដែរ» ។
បន្ទាប់ពីឃើញរឿងបែបនេះកើតឡើងចំពោះ អូនផ្កាយ ភ្លាមនោះដែរ នាងពិតជាទទួលបានការបារម្ភយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់នាង ដែលបានឃើញមានការខមមិនសួរនាំពីសុខទុក្ខជាច្រើនផងដែរ ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖
