ជួយទៀតហើយ! ប្ដីប្រពន្ធចិត្តធម៌ ចែដាណា និងពូម៉ៅ យកម៉ាសរាប់ម៉ឺន អាល់កុល ជូនអាជ្ញាធរទុកប្រើប្រាស់

នៅ​ព្រឹកថ្ងៃទី៦ ខែសីហានេះ លោកស្រីទ្រីដាណា​ម្ចាស់ហាងពេជ្រ​ដាណាទ្រី នៅព្រែកព្នៅ និង លោកឧកញ៉ា ហ៊ីង បញ្ញារិទ្ធ ជាស្វាម៉ី បាន​នាំយក​អំណោយ គ្រឿងសម្ភារៈ១ចំនួន ទៅ​ឧបត្ថម្ភ ដល់ រដ្ឋបាលខណ្ឌ​ព្រែកព្នៅ សម្រាប់​ប្រើប្រាស់ ក្នុងការចូលរួមទប់ស្កាត់​ការរីករាលដាលនៃ​មេរោគកូវីដ១៩  នៅ ក្នុង​មូលដ្ឋាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តម សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​លោក​ស្រី ទ្រី ដាណា និង​ស្វាមី ដែល​តែង​ផ្ដល់​ជំនួយ​ដើម្បី​ដោះ​ស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដោយ​ក្នុង​នោះ​មាន​ទាំង​ការ​ផ្ដល់​ជំនួយ​ដោយ​ផ្ទាល់ និង​តាមរយៈ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ ក៏​ដូច​ជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​នានា។ អំណោយ​ដែល​ផ្ដល់​ជូន​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​នៅ​ពេល​នេះ​​រួម​មាន ម៉ាស​ចំនួន ២០​កេះ​ធំ ស្មើ​នឹង ៥ម៉ឺន​ម៉ាស អាល់កុល ២០​កាន និង​ទឹក​ពិសា​បរិសុទ្ធ​ចំនួន ៥០​កេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ស្រី ទ្រី ដាណា បាន​លើក​ឡើង​ថា នេះ​ជា​ទឹក​ចិត្ត និង​ជា​ថវិកា​ផ្ទាល់​ខ្លួន​​របស់​លោក​ស្រី និង​ស្វាមី។ ដោយ​សារ​បច្ចុប្បន្ន កូវីដ១៩ កំពុង​មាន​ការ​រីក​រាល​ដាល អ្នក​ស្រី​បាន​ស្នើ​ឱ្យ​រួម​គ្នា​ជួយ​ដល់​អ្នក​ជួប​ការ​លំបាក។ លើស​ពី​នេះ លោក​ស្រី ក៏​បាន​លើក​ទឹក​ចិត្ត​អ្នក​ជួប​ការ​លំបាក​ឱ្យ​មាន​ការ​តស៊ូ​យក​ឈ្នះ​លើ​ជំងឺ​កូវីដ១៩ ដោយ​អនុវត្ត​វិធាន​ការ​៣ការពារ ៣កុំ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ដែរ​ថា លោក​ស្រី ទ្រី ដាណា ​បាន​ចែក​អំណោយ និង​ផ្ដល់​អំណោយ​តាមរយៈ​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅជួយ​ដល់​ប្រជាពល​រដ្ឋ​​ជា​ច្រើន​លើក។ ក្នុង​នោះ​ដែរ កាល​ពី​ខែ​តុលា ក៏​មាន​ការ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ៧២៣​គ្រួសារ ដែល​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ ។ បន្ទាប់​មកនៅ​ខែ​ឧសភា ឆ្នាំ​២០២១ ​ប្ដី​ប្រពន្ធ​ចិត្ត​ធម៌​បាន​ជួយ​ដល់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​នូវ អង្ករ៥តោន ទឹកសុទ្ធ១០០កេះ ទឹកផ្លែឈើ២៥កេះ មីខ្លាឃ្មុំ ១០០កេះ ដើម្បី​ទុក​ចែក​ជូន​ប្រជាពល​រដ្ឋ។ ក្រៅ​ពី​នេះ លោក​ស្រី ក៏​បាន​រៀប​ចំ​ការ​ចែក​អំណោយ​នៅ​គេហដ្ឋាន​ផ្ទាល់​របស់​លោក​ស្រី​បន្ត​បន្ទាប់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​

សូមទស្សនារូបភាពខាងក្រោមនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔