នៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យបានដឹងថា
កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៥៦ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១៥៤ នាក់ និង ឆ្លងសហគមន៍ចំនួន ៤០២ នាក់ ។
ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ២៥ នាក់
ខណៈមានអ្នកជាសះស្បើយរហូតដល់ ៧៥០ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៨១,៨៩១ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ៧៥, ៤៩៥ នាក់
– អ្នកស្លាប់មានចំនួនសរុប ១,៥៦២ នាក់ ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
