មហាជនច្បាស់ជាបានស្គាល់ហើយពីតារាកំប្លែងល្បីឈ្មោះ អ្នកនាង សំ ប៉ូលីដា ដែលបានប្រឡូកក្នុងវិស័យសិល្បៈ សាងកេរ្តិ៍ឈ្មោះល្បីល្បាញអស់ជាច្រើនឆ្នាំ
ប៉ុន្តែមួយរយៈពេលកន្លងនេះ អ្នកនាង ហាក់ដូចជាស្ងប់ស្ងាត់បាត់ដំណឹងសូន្យឈឹងពីវីស័យសិល្បៈ ដែលមិនសូវជាបង្ហាញវត្តមានរបស់ខ្លួន ក្នុងអាជីពជាតារាកំប្លែងទៀតឡើយ ។
ដោយឡែកនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ២០២១ នេះ ក៏បានទទួលដំណឹងថា តារាកំប្លែងស្រីរូបនេះកំពុងតែមានទុក្ខជាទម្ងន់ ដោយត្រូវបានបាត់បង់មនុស្សជាទីស្រឡាញ់ក្នុងជីវិត គឺម្ដាយរបស់នាងបានទទួលមរណភាព ដោយសារតែ
ជំងឺមហារីក នេះបើតាមប្រភពនៃការបង្ហោះលើបណ្ដាញសង្គម សិល្បករកម្ពុជា ។ ក្រោយទទួលដំណឹងដ៏ក្រំក្រៀមមួួយនេះ ក៏មានមហាជន និង អ្នកគាំទ្ររបស់អតីតតារាកំប្លែងស្រីរូបនេះជាច្រើន
បានចូលរួមសម្ដែងនូវភាពសោកស្ដាយចំពោះការបាត់បង់សមាជិកគ្រួសារធំ និង ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំដល់អ្នកនាង ផងដែរ ត្រូវបាត់បង់អ្នកម្ដាយជាទីស្រឡាញ់ទៅគ្មានថ្ងៃវិលត្រឡប់ ៕ប្រភព៖ប្រជាប្រិយ
សូមទស្សនារូបភាពខាងក្រោមនេះ ៖
