ក្រោយភ្លៀងមេឃស្រលះក្រោយ! គូរស្នេហ៍មួយគូរស៊ូទ្រាំនៅជាមួយគ្នាតាំងពីក្ររហូតដល់មានប្រាក់រាប់មុឺនដុល្លារ

ភ្នំពេញ៖ មានការផ្ញាក់ផ្អើលពេញបណ្តាញសង្គម តាមការយោងទៅតាមអាខោន Facebookមួយមានឈ្មោះថា Keo Dyna លោក​​ Dyna​​​ បានបង្ហោះសារយ៉ាងខ្លីតែមានន័យហើយគួរអោយសរសើរមួយថា “ការផ្លាស់ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000៛ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000$/ខែក៏អ្នកនៅក្បែរខ្ញុំអគុណដល់គូរជីវិត”។

នេះបានសំដៅទៅលើរឿងដែលគាត់ធ្លាប់បានឆ្លងកាត់រឿងលំបាកជាច្រើនជាមួយគ្នាដែលមាននារីដែលមានឈ្មោះថា “Sok Cheatey” ជាប្រពន្ធ លោកបានបន្តទៀតថាប្រពន្ធរបស់លោកជានារីដែលចេះជួយធុរះប្តីណាស់ ហើយអត់ធុនជាមួយគ្នាធ្លាប់ឆ្លងកាត់ការលំបាកជាមួយគ្នាជាច្រើន។

រឿងដែលលោក Dyna សរសើរមិនដាច់ពីមាត់គឺត្រង់ថាភរិយារបស់លោកទ្រាំគ្រប់យ៉ាងជាមួយលោកបាន តាំងពីលោកមានប្រាក់ត្រឹម ជាង២០០០ដុល្លារ រហូតដល់ លោក Dynaមានប្រាក់រហូតដល់សព្វថ្ងៃនេះលោក Dynaមានប្រាក់ខែជាង១មុឺនដុល្លារក្នុងមួយខែៗ។

លោក Keo Dyna បានរៀបការជាមួយនឹងអ្នកស្រីSok Cheatey នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៧ ពេលនេះពួកគេទាំងពីនាក់បានរកសុីមានបានខ្លាំងណាស់ជាមួយគ្នានេះដែលអ្នកទាំងពីរក៏ទទួលកាដូអាពាហ៍ពិពាណ៍ជាកូនប្រុសម្នាក់អាយុប្រហែលជា២ឆ្នាំនេះហើយដែរ។

នេះពិតជាគួរអោយសរសើរមែនទែនចំពោះរឿងនេះដែលមានមនុស្សស្រីមួយចំនួនតូចណាស់ដែលអាចស៊ូលំបាកជាមួយគ្នាបាន នេះបានធ្វើអោយផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរឿងមួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔