ខឹងចិត្តត្រូវមនុស្សប្រុសធ្វើបាបចិត្តច្រើនដងពេកក៏សម្រេចចិត្តស្រលាញ់ស្រីដូចគ្នាចុងក្រោយបានកូនប្រុសមួយក៏ពោលពាក្របែបនេះថា…

យើងខ្ញុំជឿជាក់ថាមានប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ភ្លេចទេនៅពត៌មានដ៏កក្រើកកាលពីឆ្នាំ ២០១៩ ទាក់ទងនឹងគូស្នេហ៍មួយគូជាមនុស្សស្រលាញ់ភេទដូចគ្នាគឺស្រីស្រលាញ់ស្រី តែពួកគេបែរជាអាចបង្កកំណើតកូនបាន ធ្វើអោយមហាជនមួយចំនួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងមានចម្ងល់ថាតើពួកគេមានកូនតាមររបៀបណាទៅ បើពួកគេជាស្រីដូចគ្នានឹង?

ទាក់ទងនឹងចម្ងល់នេះម្ចាស់សាមីខ្លួនក៏បានចេញមុខបកស្រាយលើគណនីហ្វេបុករបស់ពួកគេផងដែរ ថាតើពួកគេបង្កកំណើតដោយរបៀបណា?ចង់ជ្រាបច្បាស់យើងខ្ញុំនឹងភ្ជាប់សាររបស់គាត់ដែលផុសកាលពីឆ្នាំ២០១៩មកអោយពុកម៉ែបងប្អូនអានខាងក្រោមនេះ៖ ថ្ងៃនេះសុំធ្វេីការបកស្រាយ ចំពោះចម្ងល់របស់បងប្អូន ដែលគាត់បានចោទជាសំនួរដូចខាងក្រោម ៖

-ស្រី និង ស្រី មានកូនតាមណា?-តេីគេចាក់មេជីវិតឈ្មោលចូលស្បូនមែនទេ?-តេីកូនក្នុងផ្ទៃមានជាប់សាច់ឈាមខ្ញុំទេ?-អ្វីទៅដែលហៅថាបង្ករកំណេីតក្នុងកែវ?-តំលៃ?ខ្ញុំសូមបកស្រាយសាច់រឿងខ្ញុំផ្ទាល់៖ ស្រី និង ស្រី ពិតជាអាចមានកូនជាមួយគ្នាមែន តែត្រូវមានការបង្កជាមួយមេជីវិតឈ្មោល។ វិធីរបស់ខ្ញុំ គឺមិនមែនជាការចាក់មេជីវិតឈ្មោល ចូលទៅក្នុងស្បូនប្រពន្ធខ្ញុំទេ។

ខ្ញុំធ្វេីការបង្កកំណេីតក្នុងកែវ (IFV) ដោយតម្រូវអោយខ្ញុំរកទិញមេជីវិតឈ្មោល ដេីម្បីបង្កកទុកបង្កាត់ រួចគេចាប់ផ្តេីមអោយថ្នាំខ្ញុំលេប ពិនិត្យសុខភាព និងចាក់ថ្នាំដេីម្បីភ្ញាស់អោយមេជីវិតញីរបស់ខ្ញុំទុំ(ពងញី) ខ្ញុំផ្ទាល់ធ្វេីការចាក់ថ្នាំ ពិនិត្យសុខភាពនិងលេបថ្នាំអស់ប្រហែលជា៤-៥ខែ ទេីបមេជីវិតញីខ្ញុំទុំ។ បន្ទាប់មកទៀតគេបានប៊ូមមេជីវិតញីរបស់ខ្ញុំចេញមកក្រៅ រួចយកទៅបង្កាត់ជាមួយមេជីវិតឈ្មោលដែលខ្ញុំបានទិញមក ការបង្កាត់បានជោគជ័យ តែត្រូវប្រេីរយះពេល១២ថ្ងៃទៀត ដេីម្បីពិនិត្យចំនួនកូនដែលមានសុខភាពល្អ។

កូនខ្ញុំដែលបង្កាត់ម្តងមានចំនួន៩កូន ដែលមានសុខភាពល្អ ដូចនេះខ្ញុំសំរេចចិត្តថាដក២កូនយកមកទុកប្រេី ដេីម្បីបានកូនភ្លោះ នៅសល់7កូនទៀតត្រូវបង្កកទុកប្រេីពេលក្រោយ នៅពេលដែលចង់បានកូនទៀត។

បន្ទាប់ពីបង្កាត់កូនរួចរាល់ ពេទ្យគាត់ចាប់ផ្តេីមអោយថ្នាំប្រពន្ធខ្ញុំលេប និងធ្វេីការចាក់ថ្នាំអោយបេីកមាត់ស្បូន ចំណាយរយៈពេល១០ថ្ងៃ ពេលដែលពិនិត្យទៅថាដល់វេលា ដែលអាចដាក់កូនចូលស្បូនគាត់បាន ពេទ្យក៏ចាប់យកកោសិកាកូនដែលបង្កាត់រួចចំនួន2 ដេីម្បីដាក់ចូលស្បូនប្រពន្ធខ្ញុំអោយពពោះជំនួស។

កូននេះគឺមានហ្សេនរបស់មេជីវិតឈ្មោល៤០% ហ្សេនរបស់ខ្ញុំ៤០%(ម្ចាស់មេជីវិតញី) និងហ្សេនប្រពន្ធខ្ញុំមានតែ២០%ប៉ុណ្ណោះ ព្រោះពេលដែលដាក់កូនចូលពោះគាត់ កូនខ្ញុំមានអាយុ១២ថ្ងៃរួចទៅហេីយ គ្រាន់តែវាត្រូវការជីវជាតិពីសារពាង្គកាយពីខ្លួនប្រពន្ធខ្ញុំដេីម្បីលូតលាស់។

ចុងក្រោយការពិនិត្យផ្ទៃពោះគឺជោគជ័យ តែសោកស្តាយដោយសារមិនជាប់កូនភ្លោះទេ គឺជាប់បានតែ1 កូនខ្ញុំគឺកូនប្រុស។ ទោះបីជាកូនក្នុងពោះប្រពន្ធខ្ញុំជាកូនរបស់ខ្ញុំ មិនមែនជាកូនគាត់ តែគាត់ជាអ្នកពពោះជំនួសខ្ញុំរហូតដល់ទៅ៩ខែ១០ថ្ងៃ វាប្រៀបដូចគាត់ក៏ជាម្តាយក្មេងនេះ ឯខ្ញុំទោះបីជាមិនបានពពោះដោយខ្លួនឯង

តែក្មេងនេះកេីតមានជីវិតដោយសារមេជីវិតញីរបស់ខ្ញុំ ប្រៀបដូចជាខ្ញុំជាឪពុកម្នាក់ចឹងដែរ។ ចំណែកឯម្ចាស់មេជីវិតឈ្មោល គឺកូនថៃកាត់ចិន មានតែរូបថតតែមិនដែលជួបគ្នាឡេីយ។តំលៃសរុប អស់ប្រែហែល២៣០០០$ ធ្វេីនៅប្រទេសថៃ។

ក្រោយពេលពរពោះគ្រប់ខែហើយគូស្នេហ៍ស្រីស្រលាញ់ស្រីក៏បានសម្រាលកូនដោយជោគជ័យ។រហូតមកដល់ថ្ងៃម្សិលមិញនេះទី២១ ខែឩសភា ឆ្នាំ២០២០គូស្នេហ៍ស្រីស្រលាញ់ស្រីនេះក៏បានបង្ហោះសារគួរអោយចាប់អារម្មណ៍មួយនៅលើគណនីហ្វេបុករបស់នាងឈ្មោះ Bong Taដោយរៀបរាប់ថា បេីធំឡេីងគេសួរកូនថា ម៉េចបានមានប៉ាម៉ាក់ជាស្រីដូចគ្នា? កូនត្រូវប្រាប់គេថាព្រោះពួកយេីងជា (គ្រួសារទាន់សម័យ) ភួងវីតា សូរៈភូ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔