ខឹងធ្វើចរិកស្រីស្អាតឆាតមិនតបច្រើនដងពេកមានអីខាងប្រុសទ្រាំមិនបានចូលស្តីដណ្តឹងរៀបការតែម្តងព្រោះនាងពោលពាក្យថា…

ភ្នំពេញ៖ គូស្នេហ៍ដ៏ផ្អែមល្ហែមខាងលើ ត្រូវគេដឹងថា ខាងស្រីមានឈ្មោះផាន់ ម៉ារី មានគណនីហ្វេសប៊ុកឈ្មោះ Mary BaRang ជាបុគ្គលិកធនាគារមួយ។ ចំណែកខាងប្រុស មានឈ្មោះចាន់ សុផានិត មានគណនីហ្វេសប៊ុក Sophanith Sky ជាបុគ្គលិកធនាគារដូចគ្នាតែផ្នែកខុសគ្នា។

គូស្នេហ៍វ័យក្មេងមួយគូនេះ ទើបនឹងភ្ជាប់ពាក្យជាមួយគ្នាទេ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួននារីជាគូដណ្តឹង ឈ្មោះ Mary BaRang បានបង្ហោះសារមួយរៀបរាប់ពីប្រវត្តិស្នេហារបស់ខ្លួនត្រួសៗថា


“វាជាស្នេហាដែលមិនគិតថាហ្នឹងអាចកើតឡើងឡើយព្រោះមិនដឹងថាជា friend facebook នឹងគ្នាតាំងពីពេលណា ដឹងត្រឹមថាធ្វើការនៅ Bank ដូចគ្នាហើយយើងបានចាប់ផ្តើមលេងខំមិនជាមួយគ្នាធម្មតាដូចគេដូចឯង។

តែមិនដឹងថាអាតាប៉ិកហ្នឹងគិតអីបានហ៊ានឆាតមកស្ទើរតែ២៤ម៉ោង ឱ្យតែខ្ញុំអនឡាញ “good morning Sis, goodnight sweet dream sis, Sis ញ៉ាំបាយនៅ? ងៃហ្នឹងធ្វើការហត់អត់? ៘”

ពេលខ្ញុំឆាតទៅគាត់ខ្ញុំមិនដែលចាំគាត់ reply លើសពី 1sទេគឺខ្ញុំតបឆាតទៅភ្លាមៗ តែនេះគាត់ជាកំពូលមនុស្សសាច់មុខក្រាស់? ព្រោះឆាត រហូតដល់ខ្ញុំធុញ ធុញមិនចង់ឃើញឆាត របស់គាត់ ហើយរហូតដល់ថ្នាក់ចង់ block chatគាត់ចោលទៀតផង។

មិនថាគាត់រវល់យ៉ាងណាក៏គាត់អាចឆ្លៀត chat មកខ្ញុំបានដែរ សូម្បីកំពុងជិះម៉ូតូក៏ឆាតមកដែរ និយាយឱ្យឆាប់ចប់គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយមិនដែលរំលងរឿងឡាចហើយនឹងខំមិនដែរ។

អ្វីដែលខ្ញុំផុសមានមុខគាត់ហ្នឹងរហូត ដល់ពេលធុញពេកមិនដឹងគិតម៉េច ខ្ញុំក៏ប្រាប់គាត់ថាខ្ញុំមិនចង់បានសង្សារទេ បើខ្ញុំយកខ្ញុំយកប្តីម៉ងចឹងបើចង់បានខ្ញុំចូលដល់ ម៉ាក់ប៉ាហើយការម៉ងទៅ បើម៉ាក់ប៉ាខ្ញុំពេញចិត្តខ្ញុំក៏ okay​ ដែរ។

នាងបាននិយាយចោលទេព្រោះគិតថាមិនហ៊ានហើយគាត់ប្រហែលជាឈប់តាម តែខុសពីការគិតទាំងអស់ ម៉ែអើយ… មិនបាច់ខ្ញុំសរសេរអីទៀតទេ មើលតែរូបខ្ញុំផុសទៅដឹងហើយ ឥឡូវពួកយើងបានក្លាយជា “គូដណ្តឹង” ហើយ! ពីមុនធុញណាស់ មនុស្សអីក៏ទំនេរនោះទំនេរ chat មករហូតមិនដឹងគេធុញទេហី។

តែឥឡូវបើមិនឆាតមកដឹងតែរឿងម៉ងបាត់មុខមិនបានទេ ស្រលាញ់ខ្លាំងៗលោកអនាគតស្វាមីអរគុណដែលចូលមកជីវិតស្រីឆ្នាស់សម្តីអាក្រក់ម្នាក់នេះ អរគុណដែលទទួលយក និងស្រលាញ់អូនជាអូន ហើយអូនក៏អរគុណសម្រាប់ការផ្តល់តម្លៃដែលត្រៀមខ្លួនរួចរាល់ហើយចា៎ ដើម្បីធ្វើជាប្រពន្ធដ៏ល្អរបស់បង!…”។

បន្ទាប់ពីការបង្ហោះសាររៀបរាប់ប្រវត្តិស្នេហារបស់ខ្លួននៅលើហ្វេសប៊ុករួចមក គេឃើញអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបាននាំគ្នាចែករំលែកតៗគ្នា ព្រមទាំងបានបញ្ចេញជាគំនិតយោបល់ផ្សេងៗគ្នាទាក់ទងនឹងចំណងស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះ។

ជាមួយគ្នានេះដែរ ក៏មានអ្នកខ្លះបានលួចច្រណែន ចំណែកអ្នកខ្លះបានលួចសរសើរពីសំណាងរបស់ខាងស្រី ដែលទទួលបានបុរសល្អ ក្លាហាន ចេះផ្តល់តម្លៃដល់មនុស្សស្រីជាទីស្រលាញ់ និងក្រុមគ្រួសារ ជាចុងក្រោយសូមជូនពរឱ្យចំណងស្នេហ៍មួយនេះគង់វង្សស្ថិតស្ថេររហូតតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔