កូនសិស្សលោកតា ២ នាក់ ត្រូវឃាត់ខ្លួនក្រោយសង្សាមកលេងដល់វត្តហើយហើយដាក់វេនគ្នាចូលបន្ទប់ម្តងម្នាក់មានអីចុងក្រោយខ្ចប់…

ភ្នំពេញ ៖ ករណីរំលោភសេពសន្ថវៈ ដោយមានស្ថានទម្ងន់ទោសនោះបានកើតឡើង កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ នៅចំណុចក្នុងវត្តកោះផ្លូវមុន្នីវង្ស កែងផ្លូវ ១៧៨ ភូមិ ៩ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ក្នុងបន្ទប់ទឹកក្រោយកុដិលេខ២)។

ជនរងគ្រោះឈ្មោះស.គ .រ ភេទស្រីអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិ ទ្យាល័យវត្តកោះ មានទីលំនៅផ្ទះនៅសង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ គា សីហា ភេទប្រុស អាយុ១ ៨ ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដិលេខ ២ មុខរបរសិស្សលោក, ទី២.ឈ្មោះ ប៉ាត គឹមអ៉ី ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅក្នុងវត្តកោះកុដិលេខ ២៤ មុខរបរ សិស្សលោក។

ដោយកាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ០៧ និង ០០ នាទី ជនរងគ្រោះបានមកលេងមុខកុដិលេខ ២ រហូតដល់ម៉ោង ១៨ និង ០០ នាទី ពេលនោះជនសង្ស័យឈ្មោះ គា សីហា បានប្រាប់ជនរងគ្រោះថា កុំដាក់រូបខ្ញុំក្នុងទូរស័ព្ទអី តែជនរងគ្រោះបានប្រាប់ថា(ខ្ញុំស្រលាញ់បងសីហា)បន្ទាប់មកជនសង្ស័យបានដើរឆ្ពោះទៅបន្ទប់ទឹក

មិនទាន់ដល់បន្ទប់ទឹកផង ពេលនោះជនរងគ្រោះបានដើរតាមក្រោយ ដល់បន្ទប់ទឹកជនសង្ស័យឈ្មោះ ប៉ាត គឹមអ៉ី បានបើកទ្វារបន្ទប់ទឹកលើកដៃហៅសីហាឲ្យចូលក្នុងបន្ទប់ទឹក តែពេលនោះជនរងគ្រោះបានដើរចូលទៅមុនត្រូវបានជនសង្ស័យឈ្មោះ ប៉ាត គឹមអ៊ី ចាប់ឪបថើបតែជនរងគ្រោះបានប្រកែកថា

អត់ឲ្យបងអ៉ីទេឲ្យតែបងសីហាទេ ពេលឮដូចនេះជនសង្ស័យឈ្មោះសីហា បានដើរទៅផ្សារអូឫស្សីទិញស្រោមអនាម័យមួយតម្លៃ១.០០០៛ត្រលប់មកវិញ បានធ្វើសកម្មភាពរំលោភបានសម្រេច (ដោយជនសង្យ័យឈ្មោះ ប៉ាត គឹមអ៉ី ឈរមើល)ពេលជនសង្ស័យឈ្មោះ សីហា រំលោភហើយដើរចេញ។

ជនសង្ស័យឈ្មោះ ប៉ាត គឹមអ៉ី បានធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភដែរ តែពុំបានសម្រេចទេ ដោយជនរងគ្រោះរើបម្រាស់ ហើយក៏ចេញទៅផ្ទះរៀងៗខ្លួន។ លុះដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ទើបជនរងគ្រោះនិងម្តាយមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងរាំងចុះទៅឃាត់ជនសង្ស័យបានពីរនាក់មកសាកសួរ។

ក្រោយការសាកសួរជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភបានសម្រេចប្រាកដមែន។ ជនសង្ស័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔