ហួសថ្លែង! ឆ្កែហែកកេរប៉ាស្ព័រខ្ទិចគ្មានសល់ តែប៉ុន្មានថ្ងៃក្រោយដឹងការពិតចង់ស្រក់ទឹកភ្នែក…

ជានិច្ចកាល ចាស់ៗតែងពោលថា សត្វចិញ្ចឹមមួយចំនួនតែងមាន “ញ្ញាណទីប្រាំមួយ” ដោយដឹងអំពីព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុននិងគ្រោះមហន្តរាយដែលអាចកើតមាន នាថ្ងៃអនាគត។ ប៉ុន្តែ​ឆ្កែ​នេះ​ប្រាកដ​ជា​អស្ចារ្យ ដោយអាចទស្សន៍​ទាយ​អនាគត។

តាមប្រភពព័ត៍មាន បានឱ្យដឹងថា ឆ្កែនោះ ឈ្មោះថា Kimi បានបញ្ឈប់ម្ចាស់របស់វាពីការទៅវិស្សមកាលទៅកាន់ទីក្រុង Wuhan ប្រទេសចិន ដោយបានខាំបំផ្លាញលិខិតឆ្លងដែនរបស់ម្ចាស់វា ឡើងរហែកខ្ទេចខ្ទីអស់។ដំបូងឡើយ ម្ចាស់របស់ Kimi បានបង្ហោះរូបថតនៃលិខិតឆ្លងដែនដែលត្រូវបានបំផ្លាញទាំងស្រុង ជាមួយនឹងរូបឆ្កែKimiនៅលើហ្វេសប៊ុក។ដោយបានសរសេរថា៖ «ខ្ញុំ​បាន​​ឃើញ​ទិដ្ឋភាព​នេះ​ភ្លាម​ដែល​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​! តើ​មាន​នរណា​ម្នាក់​អាច​ពន្យល់​ខ្ញុំ​បានទេ?»។នាងបានបង្ហោះនៅថ្ងៃទី១៣ ខែមករាជាមួយនឹង hashtag ‘#WhoWillTakeThisDogAway។

ប៉ុន្តែ​ថ្ងៃបន្ទាប់ ​ម្ចាស់ Kimi បាន​បង្ហោះ​ព័ត៌មាន​ថ្មី​មួយ​ជាមួយ​នឹង​ការ​ភ្ញាក់ផ្អើលជាខ្លាំង។នាងបានសរសេរថា៖ «តើអ្នកនៅចាំលិខិតឆ្លងដែននេះទេ? គិតឡើងវិញដោយប្រុងប្រយ័ត្ន ឆ្កែជាទីស្រលាញ់មួយនេះ បានការពារខ្ញុំ។ តែជាសំណាង លិខិតឆ្លងដែនរបស់ខ្ញុំត្រូវបានហែកខ្ទេចខ្ទីអស់ ចំពេល ខ្ញុំគ្រោងនឹងទៅទីក្រុងវូហាន ខណៈដែលមានមេរោគរីករាលដាលនៅទីនោះ»។

បើយោងតាមសារព័ត៍មាន ​​9GAG ម្ចាស់របស់ Kimi មានគម្រោងធ្វើដំណើរទៅ Wuhan ជាមួយគ្រួសាររបស់នាង។ ថ្ងៃដែល Kimi បំផ្លាញលិខិតឆ្លងដែន គឺជាថ្ងៃដែលនាងនឹងទៅកក់សំបុត្រយន្តហោះ។ដោយសារតែ Kimi ម្ចាស់របស់វា និងក្រុមគ្រួសារ បានជៀសផុតពីព្រឹត្តិការណ៍អកុសលដែលអាចកើតឡើង ចំពេលការផ្ទុះរីកដាលនៃជំងឺកូវីដ១៩ នៅវូហាន ប្រទេសចិន។

ម្ចាស់របស់ Kimi បានសរសេរក្នុងសារបង្ហោះថា៖ «គិតឡើងវិញទៅ ខ្ញុំពិតជារំភើបណាស់។ សំណាងល្អដែលអ្នក (Kimi) បានរារាំងការធ្វើដំណើររបស់យើងមិនឱ្យកើតឡើង»៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔