ដោយសារហាមតណ្ហាមិនបាន ពូបង្កើតឃើញក្មួយស្រីស្អាតទំនងក៏ធ្វើសកម្មភាព តែមិនដាច់ចិត្តដោយសារក្មួយអង្វរក៏រត់គេចចេញតែយឺតពេលដោយសារ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​មូលដ្ឋាន​ក្រុង​សៀមរាប និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​សៀមរាប បាន​បើក​ការ​ស៊ើប​សង្កេត និង​ស្រាវជ្រាវ​ករណី​លើ​ជនសង្ស័យ​ម្នាក់​ត្រូវជា​ពូ​បង្កើត​របស់​ជន​រង​គ្រោះ​ដែល​បាន​ប្រើ​អំពើ​ហិ​.​ង្សា និង​ប៉ុនប៉ង​រំ​លោ​.​ភ​ទៅ​លើ​ក្មួយ​ស្រី​របស់​ខ្លួន​តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​ឃាត់ខ្លួន​បាន​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េ​ត ស្នងការ​រង នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​របស់​ម្តាយ​ជន​រង​គ្រោះ និង​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត លោក​បានឱ្យ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់

បានដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចុះ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ កុ​ល សា​ម៉ៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ដែល​ត្រូវជា​ពូ​បង្កើត មុខរបរ​ជាង​ម៉ាស៊ីនត្រជាក់ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​រំ​លោ​.​ភ​សេពសន្ថវៈ​ទៅ​លើ​ក្មួយ​ស្រី ដោយ​ប្រើ​អំពើ​ហិ​.​ង្សា (​បទល្មើស​ជាក់ស្តែង​) កាលពី​វេលា​ម៉ោង ១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង​។

លោក​បន្ត​ថា ដំណើររឿង គឺ​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២ ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​អាយុ​១៤​ឆ្នាំ​កំពុង​តែ​នៅផ្ទះ​ម្នាក់ឯង ដោយ​ម្តាយ​និង​បងស្រី​បាន​ចេញ​ទៅ​ក្រៅ​អស់ ពេល​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់​ពាក់អាវ​ភ្លៀង និង​ពាក់មួក​ក្រណាត់​គ្រប​មុខ​ជិត សល់​តែ​គ្រាប់ភ្នែក បាន​ដើរ​ចូល​មក​ធ្វើ​សកម្មភាព​ចាប់​ជន​រង​គ្រោះ​ប៉ុនប៉ង​រំ​លោ​.​ភ ដោយ​ដាល់​ពោះ​ជន​រង​គ្រោះ​ចំនួន​២​ដៃ បណ្តាល​ឱ្យ​ដួល​។

លោក​បន្ត​ថា បន្ទាប់​មក​ជនសង្ស័យ​បាន​ចាប់​ស្រាតខោ​ក្នុង​របស់​ជន​រង​គ្រោះ ពេល​នោះ​ជន​រង​គ្រោះ​បាន​រើ​បំរាស់ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​យក​ម្ជុលចាក់​មក​លើ​ជន​រង​គ្រោះ​០២​ម្ជុល (​ដៃស្តាំ​០១​ម្ជុល និង​ស្មា​ស្តាំ​០១​ម្ជុល​) បន្ទាប់​មក​ជន​រង​គ្រោះ​បាន​សុំ​អង្វរ ដោយ​ដឹង​ថា​ជនសង្ស័យ គឺជា​ពូ​របស់​ខ្លួន​ដែល​មានឈ្មោះ កុ​ល សា​ម៉ៃ ទើប​ជនសង្ស័យ​ឈប់​ធ្វើ​សកម្មភាព ហើយ​រត់គេច​ខ្លួន​តែ​ម្តង​។

លោក​បន្ថែម​ថា លុះ​នៅ​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​យើង​បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត រហូត​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ កុ​ល សា​ម៉ៃ មក​ធ្វើការ​សាកសួរ​។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ កុ​ល សា​ម៉ៃ បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ករណី​ខាងលើ​នេះ​ពិតប្រាកដ​មែន ប៉ុន្តែ​រូប​ខ្លួន​មិន​បាន​យក​ម្ជុលចាក់​ជន​រង​គ្រោះ​នោះ​ទេ គ្រាន់តែ​ប្រើ​ហិ​.​ង្សា​ប៉ុនប៉ង​រំ​លោ​.​ភ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ឃើញ​ក្មួយ​សុំ​អង្វរ ទើប​ឈប់​ធ្វើ​សកម្មភាព​។ ហើយ​កន្លង​មក រូប​ខ្លួន​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀ​.​ន ទើបនឹង​ឈប់​ប្រើ​។

ក្រោយ​ការ​សាកសួរ​រួច បច្ចុប្បន្ន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔