ក្តៅៗ បែកធ្លាយរឿងអាស្រូវត្រូវចាប់ផ្សឹកព្រះសង្ឃ១អង្គ ក្រោយធ្វើឲ្យក្មេងស្រីវ័យ១៤ឆ្នាំមានផ្ទៃពោះ…

ខេត្តព្រះវិហារ៖ ព្រះសង្ឃមួយអង្គ គង់នៅវត្តមួយនៃខេត្តកំពង់ធំ ត្រូវបានអនុគណស្រុកសង្គមថ្មី ខេត្តព្រះវិហារ ចាប់ផ្សឹករួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ ក្រោយបែកធ្លាយរឿងអាស្រូវលួងលោមក្មេងស្រីអនីតិជនម្នាក់ រួមភេទរហូតដល់នាងមានផ្ទៃពោះ។

លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្សអមអយ្យការសាលាដំបូងខេត្តព្រះវិហារ បានថ្លៃងប្រាប់បណ្តាញសារព័ត៌មានថា លោកបានដឹកនាំនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ (ជាព្រះសង្ឃ) ក្រោយអនុគណស្រុកសង្គមថ្មីចាប់ផ្សឹក ពាក់ព័ន្ធនឹងករណីលួងលោមក្មេងស្រីជាអនីតិជនម្នាក់រួមភេទរហូតមានផ្ទៃពោះ។

សង្ឃកំហូចដែលត្រូវចាប់ផ្សឹកនេះ មានឈ្មោះ យុន សុខេត អាយុ២១ឆ្នាំ រស់នៅភូមិតាសែងជើង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ ផ.ស.ក អាយុ ១៤ឆ្នាំ។

លោកព្រះរាជអាជ្ញារង បានបន្តថា ករណីនេះបានកើតឡើងតាំងពីខែមេសា ឆ្នាំ២០២១ មកម្ល៉េះ ហើយការបែកធ្លាយករណីនេះ គឺបន្ទាប់ពីក្មេងស្រីរងគ្រោះមានអាការៈមិនស្រួលខ្លួន។ លុះក្រុមគ្រួសារយកទៅពិនិត្យអេកូទើបដឹងថា មានផ្ទៃពោះ ចំណែកជនសង្ស័យក៏បានសារភាព និងបានបង្ហាញទីតាំងជាច្រើនកន្លែងដល់សមត្ថកិច្ច ដែលខ្លួន និងក្មេងស្រីរងគ្រោះបានរួមភេទជាមួយគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔